ព្រឹតិ្តការណ៍ថ្មីៗ

កំលាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ទូរស័ព្ទ Iphone5

1 ឆ្នាំ មុន 2 តូ សុផល

កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ១៥ និង ៤០ នាទី ថ្ងៃទី៤ ធ្នូ ២០១៦ នៅចំណុចភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ កំលាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទ។

ប្រភពអោយដឹងថា ជនសង្ស័យ ឈ្មោះ តុន សៅភេត ភេទ ប្រុស អាយុ 25 ឆ្នាំ មុខរបរ មិនពិតប្រាកដ៏ មានទីលំនៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ បានចូលលួចទូរស័ព្វដៃ ម៉ាក i phone 5 ក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ឌួង ស្រីពៅ ភេទ ស្រី 38 ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
វត្ថុតាងដកហូតរួមមាន : ម៉ូតូ 01 គ្រឿង ម៉ាក Cub ព៏ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BA -7091 ។

បច្ចុប្បន្នជនសង្ស័យ ការិយាល័យជំនាញកំពុងអនុវត្តតាមនិតិវិធី រីឯទូរស័ព្វត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ។

 

15284921_346631045716955_5121153830557491337_n 15319152_346630819050311_569236755329263681_n 15326609_346630892383637_7952667334833600618_n

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ