ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទុះការតវ៉ាប្រជាពលរដ្ឋដែលមានដីធ្លីនៅក្បាលឆាយក្រុងព្រះសីហនុនាំគ្នាបិទផ្លូវជាតិលេខ៤ដោយដុតកង់ឡាន

1 ឆ្នាំ មុន 0 tnn_admin

ក្រុងព្រះសីហនុ៖ប្រជាពលរដ្ឋមួយចំនួនដែលមានដីធ្លីនៅក្បាលឆាយបាននាំគ្នាតវ៉ាជាថ្មីម្តងទៀត ដោយបិទផ្លូវជាតិលេខ៤និងមានទាំងដុតកង់ឡានផងនាព្រឹកថ្ងៃទី ៤ធ្នូ២០១៦នេះ នៅចំណុចរោងចក្រញូស្តារសង្កាត់លេខ១ ជំទាស់ទៅនឹងការរៀបចំបែងចែកដីធ្លីនៅក្បាល ដែល អជ្ញាធរខេត្តយកមួយផ្នែកទុកជូនប្រជាពលរដ្ឋនិងមួយផ្នែកធំទុករក្សាប្រភពទឹកក្បាលឆាយ បេីទោះជាមានពលរដ្ឋមួយចំនួនចេញមកសាទរនិងគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលនិងអជ្ញារធរខេត្តជុំវិញការរៀបចំនេះយ៉ាងណាក៍ដោយ។

 

 

ភ្លាមៗសមត្ថកិច្ចគ្រប់ផ្នែកបានចេញសម្របសម្រួលដោះស្រាយ និងពន្យល់ប្រជាពលរដ្ឋតាមនិតិវិធី។បេីតាមសមត្ថកិច្ចអោយដឹងថា នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃដ៍ដែលបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាតវ៉ានោះ បានប្តូរពីម្តុំរោងចក្រញូស្តារ ទៅប្រមូលផ្តុំគ្នាតវ៉ានៅចំណុចផ្លូវបំបែកចូលទៅអូរត្រេះជិតបន្ទាយកងរាជអាវុធហត្ថក្រុងក្នុងសង្កាត់លេខ១វិញ ប៉ុន្តែការតវ៉ានេះបានធ្វេីនៅចិញ្ចេីមផ្លូវជាតិ មិនរាំងស្ទះដល់ការធ្វេីចរាចរណ៍តាមផ្លូវជាតិលេខ៤ទេ៕នាគ ស

img-20161204-wa0093 img-20161204-wa0092 img-20161204-wa0091 img-20161204-wa0077 img-20161204-wa0076 img-20161204-wa0075

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ