ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបនិងឃាត់អ្នកប្រើគ្រឿងញៀន១០នាក់នៅតំបន់ម្តុំរោងចក្រឆ្នាំង

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ អ្នកប្រើប្រាស់គ្រឿងញៀនចំនួន១០នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបឃាត់ខ្លួនកាល ពីវេលាម៉ោង០៣និង០០នាទីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅផ្ទៈជួល ផ្លួវរថភ្លើង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

 

ក្នុងប្រតិបត្តការណ៍ខាងលើនេះដឹកនាំដោកលោកប៉ាន់ សុភាព នាយការិយាល័យនិងដោយមានការសម្របសំរួលពីព្រះជាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

 

បើតាមមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់អោយដឹងថា ក្នុងការចុះបង្ក្រាបទីតាំងខាងលើគឺកំលាំងជំនាញបានធ្វើតាមដាននិងការស្រាវជាទើបរសៀលខាងលើឆ្មក់ចុះទៅបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យបានទាំងចំនួន១០នាក់ក្នុងនោះស្រីចំនួន០២នាក់ប្រុសចំនួន០៨នាក់ថ្នាំញៀន២១កញ្ចប់និងសំភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។

 
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ បន្ទាប់ពីឃាត់ខ្លួនបាននាំទៅធ្វើការសាកសួរនៅផ្នែកជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសំណុំចាត់ការទៅតាមនិតិវិធី ៕ដោយ៖ខេងប៊ុនធឿន

screenshot_2016-12-04-11-33-14d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ