ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយខណ្ឌពីរអណត្តិ ដោះស្រាយបញ្ហាការជន់លិចកំណាត់ផ្លូវមួយកន្លែងនៅសង្កាត់ទឹកថ្លាមិនចេញ ចុះអភិបាលខណ្ឌថ្មីមានចំណាត់ការយ៉ាងណា?

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ ពលរដ្ឋ រិះគន់អាជ្ញាធរខណ្ឌសែនសុខ មិនអើពើបញ្ហាទឹកជន់លិច ក្រោយភ្លៀងធ្លាក់ប្រមាណជាង ៤០នាទីកាលពីថ្ងៃទី ៨ខែមិថុនា ឆ្នាំ២០១៦ កំណាត់ផ្លូវខាងលើមាន ទីតាំងចុះពីថ្នល់រភ្លើង ក្នុងភូមិ និង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រជាពលរដ្ឋថាពួកគាត់ រងគ្រោះដោយទឹកលូហូរចូលជន់លិចផ្លូវយូរឆ្នាំមកហើយតាំងពីជំនាន់ លោក ឃួង ស្រេង និង លោក លី សាវេត នៅជាអភិបាលខណ្ឌមកម្លេះ ក៍គ្មានដំណោះស្រាយ ឬវិធានការអ្វី ឡើយ អោយមានភ្លៀងធ្លាក់ គឺលិច មិនស្រក់ឡើយទោះទុកយូរថ្ងៃក៍ដោយ ចំណែកចៅសង្កាត់ទឹកថ្លាវិញ ហាក់ធ្វើមិនដឹងមិនលឺ ភ្នែកមើលលែងឃើញ ទោះពលរដ្ឋរងទុក្ខយ៉ាងណាក៍ដោយ។ ចំណែកលោក ប៉ឹល កុសល អភិបាលខណ្ឌថ្មី ដែលមានបទពិសោធន៍ការងារយូរឆ្នាំ គេមិនដឹងថាលោកជ្រាបពីបញ្ហានេះ នៅឡើយទេ ចុះបើដឹងហើយនិងមានចំណាត់ការយ៉ាងណា? តិចដឹងហើយសង្ងំយករួចខ្លួនទៅ?

ប្រជាពលរដ្ឋនាំគ្នាខ្សឹបខ្សៀវសួរគ្នាថា ហេតុអ្វីបានជាបន្តទុកមន្ត្រី អសកម្ម កំរើកសសៃធ្វើអ្វីមិនកើត ភ្នែក មើលមិនឃើញ ជើងដៃធ្វើចលនាមិនកើតបែបនេះ? គេសង្ស័យថាមានភាពមិនប្រក្រតីនៅពីក្រោយខ្នងនៃរឿងនេះមិនខាន។ ពួកគាត់បន្តទៀតថា អាជ្ញាធរមូលដ្ឋានទាំងសង្កាត់ និងខណ្ឌ មិនដែលយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជូនពួកគាត់ឲ្យបានឆាប់រហ័សឡើយ។

image image image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ