សូមប្រយ័ត្ន! ប្រុសៗចូលចិត្តកោសជប់ម៉ាស្សា ចេញមកវិញគេប្តូរលុយក្លែងក្លាយអោយ

1 ខែ មុន 483 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ខណៈមិនស្រួលបានចូលទៅម៉ាស្សាកោសជប់ត្រូវនារីបំរើការនៅទីតាំងនោះលួចប្តូរលុយក្លែង ក្លាយអោយ៣០០ដុល្លារ។ ករណីនេះត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី កាលពីម៉ោង ១៦ និង៣០នាទី ថ្ងៃទី ៣០ វិច្ឆិកា ២០១៦។  ជនរងគ្រោះឈ្មោះ អាន ស៊ីនាថ អាយុ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩ ផ្លូវលេខ៣ ភូមិក្រាំងអង្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមសម្តីបុរសខាងលើ បានប្រាប់ថា កាលពីម៉ោង ១១ ថ្ងៃត្រង់ដោយគាត់មិនស្រួលខ្លួនបានចូលទៅកោសជប់នៅខាងកើត ខារ៉ូអូខេ ឌីយ៉ាម៉ង់ តាមបណ្តោយផ្លូវ ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតដល់ម៉ោង ១២ និង៣០នាទីគាត់ចេញមកផ្ទះដោយមិនចាប់អារម្មណ៍ថា គេលួចប្តូរលុយ រហូតដល់ម៉ោងខាងលើ ខណៈដែលគាត់ទៅផ្សារយកលុយប្តូរគេទើបដឹងថាលុយ៣០០ដុល្លាររបស់គាត់ត្រូវបានគេចលួចប្តូរដាក់លុយក្លែងក្លាយអោយ។

ប្រភពដដែលបានប្រាប់ទៀតថា ក្រោយពីដឹងថាលុយខាងលើក្លែងក្លាយ គាត់បានស្រូតទៅកន្លែងកោសជប់វិញ ដើម្បីទាមទាររកលុយរបស់គាត់ តែត្រូវម្ចាស់ហាងឆ្លើយថា អត់ដឹងទេ ដោយអស់ជំរើសទើបគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍។

ពាក់ព័ន្ធនិងការណីខាងលើនេះ ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹង សមត្ថកិច្ចមិនមានចំណាត់ការភ្លាមៗទេ ដោយប្រាប់ជនរងគ្រោះថា និងកោះហៅម្ចាស់ផ្ទះកោសជប់ម៉ាស្សានោះមកសួរនាំមកពេលក្រោយ។

ករណីនេះបើសមត្ថកិច្ចដុតដៃដុតជើងតែបន្តិច ឬចុះទៅអន្តរាគមន៍ភ្លាមៗ ថវិកានោះអាចនិងបានមកវិញ តែសមត្ថកិច្ចប្រងើយកណ្តើយ មិនបានចុះទៅពិនិត្យទីតាំងកើតហេតុទេ។

3f72ba31-dc92-48aa-a15b-618b88ee250c 78c6fea0-e0c2-4953-81b7-2d735e9e06f9 142297c7-5925-4148-9fd3-8cb10d5719c9 bae6f8f8-cbbb-4110-b137-495c97eea67a

អាន៖  ក្រោយពីទឹកជំនន់ជន់លិចសង្កាត់ចំនួន ៩ ក្នុងខណ្ឌដង្កោររួចមក រហូតមកពេលនេះបានឈានដល់ជន់លិចនូវផ្លូវ ២១៧ មួយខ្សែថែមទៀត

 

 

ឃាត់ខ្លួនមុខសញ្ញាលួចគោម្នាក់នៅស្រុកភ្នំស្រួច

1 ថ្ងៃ មុន 13 តូ សុផល

អាវុធហត្ថក្រុង បង្ហាញ ​មុខសញ្ញា​ចោលួចម៉ូតូ ២នាក់ឪពុកនិងកូន

5 ថ្ងៃ មុន 77 តូ សុផល

សូម្បីតែតុដាក់លក់បាយក៍លួចដែរ សំណាងមិនល្អត្រូវម្ចាស់តាមទាន់ឃាត់ខ្លួនអោយសមត្ថកិច្ចល្មម!

6 ថ្ងៃ មុន 152 តូ សុផល

ឃាត់ខ្លួន៥នាក់ ករណីទទួលបញ្ញើរម៉ូតូ ក្រោយពេលបាត់ ដោះដៃមិនទទួលខុសត្រូវ

1 សប្តាហ៍ មុន 219 តូ សុផល

ឆ្ងល់ណាស់ថា ម៉ាញ៉េឡានមួយថ្លៃប៉ុន្មាន បានខំប្តូរជីវិតមកលួចម្លេះ………..?

1 សប្តាហ៍ មុន 87 តូ សុផល

ខ្ចីម៉ូតូថាទៅហូបអី តែទៅបាត់រហូត ឃើញមុខភ្លាមចាប់ផ្ទាល់ដៃអោយនគរបាលប៉ុស្តិ៍ទឹកថ្លា!

1 សប្តាហ៍ មុន 165 តូ សុផល

សំណាងមានតែ យីអ៊ុនដាក់! កាច់សោរ.កម៉ូតូបានសម្រេច ម្ចាស់ម៉ូតូតាមទាន់ ចាក់មួយដែកឆាប ទើបក្របួចអោយបងៗសមត្ថកិច្ច

1 សប្តាហ៍ មុន 286 តូ សុផល

វាយខ្នោះជនសង្ស័យ៣នាក់ដែលតែងតែគាស់ផ្ទះប្រជាពលរដ្ឋពេលយប់

2 សប្តាហ៍ មុន 37 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

បុគ្គលិកវីង (Wing)ម្នាក់ លួចទូរដែលមានលុយចំនួន៧០០០ដុល្លារ មិនទាន់បានចាយផង ត្រូវសមត្ថ កិច្ចខណ្ឌមានជ័យឃាត់ខ្លួន

2 សប្តាហ៍ មុន 71 តូ សុផល

សូមប្រយ័ត្ន! រវល់តែត្រជាក់ចិត្តជាមួយ Total Mart ចេញមកវិញចំហមាត់បាត់ម៉ូតូ!

2 សប្តាហ៍ មុន 67 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម