ព្រឹតិ្តការណ៍ថ្មីៗ

អតិតមេប៉ុស្តិ៍ទូកមាសដេកឈឺជាងមួយឆ្នាំ ទទួលបានការយកចិត្តទុកដាក់ និងសួរសុខទុក្ខពី សំណាក់ លោក ស្នងការខេត្តកំពតហើយ!

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តកំពត៖ ព្រះអាទិត្យបានរះបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ បរិយាកាសធ្លាប់តែអាប់អួរប្រែមកជាប្រសើរ វិញ ដុំពពកខ្មៅងងឹតបានរសាត់ផុតទៅ ពាក្យចរចាមអារាម មិនល្អមួយចំនួននៅក្នុងបណ្តាញសង្គម នានាត្រូវបានរសាយជាបណ្តើរៗ ព្រោះនាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៦នេះ អតិតមេប៉ុស្តិ៍ទូកមាស ដេកឈឺជាងមួយឆ្នាំ ទើបតែទទួលបានការយកចិត្តទុកដាក់ និងសួរសុខទុក្ខពីសំណាក់លោកស្នងការ ខេត្តកំពត ក្នុងនោះក៍បាននាំអំណោយរបស់សម្តេចក្រឡាហោម ស ខេង ចំនួន ៥០ ម៉ឺនរៀល នឹង ឯកឧត្តម នាយឧត្តម នេត សាវឿន ៥០ ម៉ឺនរៀល នឹងអំណោយផ្សេងៗទៀត។ លោកស្នងការខេត្តកំពតបានបញ្ជាក់ថា នាថ្ងៃស្អែកនេះលោក នឹងយកអតិតមេប៉ុស្តិ៍ទូកមាសទៅ ព្យាបាលនៅមន្ទើរពេទ្យ ហើយខ្ញុំសន្យានឹងជួយគាត់អោយអស់ពីលទ្ធភាព

គួររំលឹកដែថាកាលពីថ្មីៗ នេះ មានការបង្ហោះ និងចែករំលែកតៗគ្នាពីលោកកែវ សារ៉ាន់អតីតមេប៉ុស្តិ៍ទូក មាសបានបំរើការងារធ្វើប៉ុលីស តាំងពីឆ្នាំ១៩៧៩ ស្របពេលដែលគាត់ធ្លាក់ខ្លួនឈឺធ្ងន់គ្មាននរណា ម្នាក់ទៅក្បែរឬ យកភ្នែកមើលឡើយ។

ប្រភពដដែលបន្តទៀតថាបច្ចុប្បន្ននេះគាត់ដេកឈឺជាង១ឆ្នាំមកនេះគ្មានប្រតិភូប៉ូលីសស្រុកឬខេត្តណា ដែលមកក្បែរគាត់ឡើយ។ ប្រពន្ធគាត់ធ្លាប់បានទៅអង្វរសុំរកជំនួយពីអធិការដ្ឋានស្រុក បន្ទាយមាសដែរ តែគ្មានអ្នកណា អើពើឡើយ ទោះដឹងថាគ្រសារគាត់ កំពុងមានជួបទុក្ខលំបាក សូម្បីទៅក្បែរ ឬរាយ ការណ៍ ទៅថ្នាក់លើដើម្បី មកជួយមើលជួយផ្តល់កម្លាំងចិត្តគាត់ក៍គ្មានឡើយ ហេតុអ្វីក៍មិត្តរួមអាវុធមិន ព្រមជួយគ្នាផង? ពេលនេះស្រុក សន្តិភាពហើយម្តេចក៏បែរជាបោះបង់មិត្តធ្លាប់តស៊ូ ជាមួយគ្នាចោល អញ្ចឹង?រឿងនេះបើបានឮដល់លោកអគ្គស្នងការនគរបាលជាតិប្រាកដជាលោកនឹងមិនបោះបង់អតិតមិត្ត រួមអាវុធតាំងពីសម័យ៨០ចោលឡើយ តែគ្មាននរណាបញ្ជូនព័ត៌មានកំសត់នេះដល់លោកសោះ។

image image image image image imagevar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ