ព្រឹតិ្តការណ៍ថ្មីៗ

ការងារអប់រំចិត្តសាស្ត្រដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

2 ឆ្នាំ មុន 13 តូ សុផល

កំពង់ស្ពឺ÷ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ក្រោមអធិបតីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដែលមានវត្តមាន នាយទាហាន នាយទាហានរងសរុប ១៣៨ នាក់ចំណុៈបញ្ជាការដ្ឋានបើកវគ្គអប់រំចិត្តសាស្ត្រ ។លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានលើកឡើង ពីគោលបំណងការអប់រំចិត្តសាស្ត្រថា ជាការពង្រឹងគោលជំហរ សតិអារម្មណ៏ចំពោៈ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ក្តាប់ជាប់នូវការវិវត្តន៍ នៃសភាពការណ៍នយោបាយ និងសន្តិសុខសង្គម ។ ធ្វើឲ្យនាយទាហាន នាយទាហានរង និងពលអាវុធហត្ថយល់ជ្រួតជ្រាបនៅតួនាទី ភារកិច្ច និងបេសកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោៈមុត ស្មោៈត្រង់ដាច់ខាតចំពោៈ ជាតិ សាសនា ព្រៈមហាក្សត្រ និរាជរដ្ឋាភិបាល ។លោកវរសេនីយ៏ឯក សោម សាម៉ុន មេបញ្ជាការរងនិងជាគ្រូឧទ្ទេសផ្នែកអប់រំចិត្តសាស្ត្របានជំរាបជូនក្នុងពិធីនោៈថា ក្នុងនាមយើជាកងកម្លាំងដាច់ខាតត្រូវពង្រឹងសមត្ថភាព ចំណេៈដឹងជំនាញ ចំណេៈដឹងទូទៅ ចំណេៈដឹងផ្នែកច្បាប់ បទបញ្ជាវិន័យ ក្រមសីលធម៏ វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ល។ លោកមេបញ្ជការរងបានបន្តថា គ្រប់អង្គបណ្តអង្គភាព និងសមាសភាពដែលមានការពាក់ពន្ធ័ ត្រូវម្ចាស់ការទទួលខុសត្រូវ រៀបចំចាត់ចែងចូលរួមអនុវត្តដើម្បីសម្រេចបានផែនការអប់រំចិត្តសាស្ត្រ ។ហើយគ្រប់ផ្នែកក្នុងការអប់រំចិត្តសាស្ត្រត្រូវធានាឲ្យបានទាំងបរិមាណ និងគុណភាព ផងដែរ ។ មិនតែប៉ុណ្ណៈក្តាប់ជាប់នូវទស្សនៈ គោលជំហរ និងការវិវត្តប្រែប្រួលសតិអារម្មណ៏របស់អាវុធហត្ថគ្រប់រូប នៅគ្រប់កាលៈទេសៈ និងតាមដំណាក់កាលរបស់ប្រទេសជាតិ ដើម្បីមានវិធានការដោៈស្រាយជូនដល់កងកម្លាំងឲ្យទាន់ពេលវេលា ៕

15170916_1725041504490365_3233743269779243377_n 15170931_1725041347823714_4630416227895760037_n 15171201_1725041541157028_5361779461787208977_n 15284834_1725041437823705_6739403109050925571_n

d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!