ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ ក្រោយ​ពីធ្វើសកម្មភាពលួចកាបូប​

2 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែចាប់ឃាត់ខ្លួន ក្រោយពីស្ត្រីខាងលើ បានធ្វើសកម្មភាពលួចយកកាបូប កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្សារទួលសង្កែ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ បេ ឧត្តម ភេទ ស្រី អាយុ ៤៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកឯជនសង្ស័យឈ្មោះ សាយ កា ភេទ ស្រី អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិ វៀតណាម ស្នាក់នៅម្តុំអង់តែងទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីសាក្សីបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដាក់កាបូបនៅក្នុងតូប រវល់តែលក់ដូរ ពេលនោះ ស្រាប់តែមានស្ត្រីដែលជាជនសង្ស័យបានចូលមកលួចយកកាបូបនៅក្នុងតូប ដោយសារតែឃើញជនរងគ្រោះរវល់លក់ដូរខ្លាំងពេក ក៏ជនសង្ស័យបានចូលទៅលួចយកកាបូប ក្រោយមកជនរងគ្រោះ បានឃើញជនសង្ស័យកំពុងតែលួចយកកាបូប ក៏បានស្រែកថាចោរៗ ខណៈពេលនោះ ក៏មានក្រុមសន្តិសុខផ្សារបានចាប់ និងឃាត់ខ្លួនជនសង្ស័យតែម្តង ។ ចំណែកឯនៅក្នុងកាបូបជនរងគ្រោះដែលត្រូវបានចោរលួចនោះគឺមាន ប្រាក់ចំនួន ៣មឺុនរៀល និងទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Samsung ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយបានធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីិតិវិធីច្បាប់ ៕ ស៊ុនតិច

IMG-20160609-WA0081 IMG-20160609-WA0075 IMG-20160609-WA0074 IMG-20160609-WA0073if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ