ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភី អិល ស៊ី ផ្សព្វផ្សាយស្តីពីសេវាធានារ៉ាបរងអាយុជីវិត ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន

2 ឆ្នាំ មុន 57 tnn_admin

ខេត្តប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា ភី អិល ស៊ី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសេវាធានារ៉ាបរងអាយុជីវិតជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ចិការ ឆ្នាំ២០១៦។

 
លោក Robin Machterson អគ្គនាយកនៃនាយកដ្ឋានផ្នែកលក់ប្រចាំកម្ពុជា-ថៃ បានមានប្រសាសន៍ឱ្យដឹងថា៖ សិក្ខាសាលាផ្សព្វផ្សាយការធានារ៉ាប់រងអាយុជីវិតនៅពេលនេះគឺមានគោលបំណងផ្តល់ការការពារប្រជាពលរដ្ឋកម្ពុជាអោយសម្រេចបាននូវគោលដៅហិរញ្ញវត្ថុជាក់លាក់មួយ ធ្វើអោយក្រុមគ្រួសារកាន់តែប្រសើឡើង កាន់តែថ្លៃថ្លូរ រុងរឿង មានស្ថិរភាពប្រាក់ចំណូលយូរអង្វែង។

 

លោកបានបន្តថា៖ក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភី អិល ស៊ី គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិត្រូវបានបង្កើតឡើងដោយនាយករដ្ឋមន្រ្តីទីមួយនៃប្រទេសកាណាដានៅឆ្នាំ១៨៨៧ដែលមានសាខាចំនួន២២ប្រទេសនិងដែនដីទូទាំងពិភពលោក និងមានសាខាចំនួន១១ប្រទេស និងដែនដីនៅអាស៊ីអាគ្នេយ៍ ហើយក្រុមហ៊ុនមេនូឡាយហ្វ៏ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំដំបូងគេមកដល់ប្រទេសកម្ពុជាអស់រយៈពេលជាង៤ឆ្នាំហើយដែលមានការិយាល័យធំនៅទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ២០១២ និងបច្ចុប្បន្នមានសាខានៅខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។

 

បច្ចុប្បន្ន ក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភី អិល ស៊ី បានចាប់ដៃគូវិន្និយោគជាមួយធនាគារលំដាប់ពិភពលោករួមមានៈ ធនាគារ ANZ Royalធនាគារ ABA ធនាគារ Maybank ធនាគារឯកទេស វីង ធនាគារ FTB ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណគុណដល់ក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភី អិល ស៊ី ដែលបានរៀបចំសិក្ខាសិលានេះឡើងដើម្បីអោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនបានយល់ដឹងពីសារៈសំខាន់ពីសេវាធារ៉ាបរងអាយុជីវិត និងចំនេះដឹងថ្មីមួយសំរាប់សំរេចនូវគោលដៅហិរញ្ញវត្ថុជាក់លាក់មួយ ធ្វើអោយក្រុមគ្រួសារកាន់តែប្រសើឡើងកាន់តែថ្លៃថ្នូ រុងរឿង មានសេ្ថរភាព ប្រាក់ចំណូលយូរអង្វែង មានប្រាក់រឺត្រែតបើកដល់អាយុ១០០ឆ្នាំ និងមានលំនឹងទ្រព្យសម្បត្តិ ធានានូវប្រាក់សំរាប់ការសិក្សារបស់កូន មានសុខភមង្គលទៅថ្ងៃអនាគត់ ។

 

ដូច្នេះថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកស្វែងយល់អោយកាន់តែច្បាស់ពីនិតិវិធីនៃសេវាធានារ៉ាប់រងអាយុជីវិត ដើម្បីជ្រើសរើសយកសេវានេះទៅប្រើប្រាស់ក្នុងក្រុមគ្រួសារតទៅថ្ងៃអនាគត់។ដោយ៖ញ៉ឹប បូរី

img-20161129-wa0084 img-20161129-wa0081 img-20161129-wa0080 img-20161129-wa0079

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!