ព្រឹតិ្តការណ៍ថ្មីៗ

ពិការភ្នែកទាំងគូរដើរកាវផ្លែត្នោតលក់ និងរាវខ្ចៅចិញ្ចឹមកូនប្រពន្ធហូបមិន គ្រប់ដង្ហើយរកជំនួយ ពីសប្បុរសជន

1 ឆ្នាំ មុន 2 តូ សុផល

កណ្តាល៖ បុរសពិការភ្នែកដើរកាវផ្លែត្នោត និងរាវខ្ចៅយកទៅលក់ជាមួយប្រពន្ឋ និងកូន ដើម្បីចំអែតក្រពះរស់ទាំងវេទនា បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក តែអាជ្ញាធរមូលដ្ឋានហាក់មិនអើពើឡើយ។
បុរសកំសត់ខាងលើមានឈ្មោះ ឈុំ លន អាយុ២៩ និងពន្ឋឈ្មោះ ឡែន ភី អាយុ ៤០ឆ្នាំ មានកូន៣នាក់ ប្រុស២ ស្រី១សព្វថ្ងៃ រស់នៅភូមិ អន្លង់សាន្ត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
បើតាមសំដីលោក ឡុងហេង ដែលនៅជិតផ្ទះបាននិយាយប្រាប់អ្នកសារព័ត៍មានTNNថារាល់ថ្ងៃ ប្តី ប្រពន្ឋ ទុរគតនេះប្រករបរកាវផ្លែរត្នោត និងរាវខ្ចៅនេះ ទទួលបានកំរៃត្រឹមតែ៥ពាន់ ទៅ៦ពាន់រៀលតែប៉ុណ្ណោះ ដើម្បីចិញ្ចិមកូន ក៍មានថ្ងៃខ្លះដាច់បាយ ថ្ងៃខ្លះមានបងជិតខាងលើលោកអាណិតហុចនេះ ហុចនោះ គ្រាប់រស់បន្ត។
សូមបងប្អូនសប្បុរសជន មេត្តាជួយឧបត្ថមគ្រួសារកំសត់ខាងលើផង៖ បងប្អូនមានបំណង អាចទាក់ទង មកខ្ញុំបាទ តូ សុផល ប្រធានព័ត៌មានTNN លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ ហង្ស មាស និង លោក រាជ សារ៉ាត់ភ្នាក់ទូរទស្សន៍លេខ៣ និងPost News លោក តុង សីហា ភ្នាក់ងារTV3 និង នគរវត្ត
តាម រយៈលេខ 0963899997 / 012 481 683
ដោយ: ម៉ែន ឌី

e71ad3b4-547a-47b5-a29d-9afee4cdd238 ed323b5e-98b6-46c8-931d-a1f990ce066312c29347-7305-423c-b598-c0cf75ce61ed

9bca21a1-a4b4-4ac5-8433-17226f591ea2

 

 

ព័ត៌មានពាក់ព័ន្ធ