ព្រឹតិ្តការណ៍ថ្មីៗ

អនិច្ចារ្យណាស់! តាមឪពុកទៅមើលស្រែនាំគ្នាចុះលេងទឹកប្រឡាយ លង់ទឹកស្លាប់ទាំង២ បងប្អូន

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តព្រៃវែង៖ ក្មេងប្រុស ២ នាក់តាមឪពុកទៅមើលស្រែ រួចនាំគ្នាចុះលេងទឹកប្រឡាយ( តូច)បណ្តាលអោយ

លង់ទឹកស្លាប់ទាំង២ តែម្តង កាលពីវេលាម៉ោង ៨ និង៤៥ នាទី ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុច វាលខាងកើត ភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីក្មេងប្រុស២នាក់លង់ទឹកស្លាប់ ។
លោកវរសេនីយ៍ទោ អ៊ុង ផាន អធិការ ស្រុកស្វាយអន្ទរបានឲ្យដឹងថានៅវេលាម៉ោងប្រហែល៨ និង ៤៥ នាទី ឈ្មោះ មិត្ត វឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ ភូមិក្រាំងចំបក់ ឃុំពានរោង បានចេញពីផ្ទះដើម្បីទៅមើលស្រែ នៅខាងកើតភូមិ ចំងាយ៤១៥ ម៉ែត្រ ពីភូមិ ដោយមិនដឹងថាកូនតាមពីក្រោយនោះទេ ។ពេលនោះកូនក៍រតតាមទាំង២ នាក់បងប្អូន ពេលទីដល់វាលស្រែក្មេងប្រុសទាំងឃើញ ទឹកប្រឡាយក៍ ចុះលេងទាំង២ នាក់ ស្រាប់ តែលុងទឹក ស្លាប់ ទើបឪពុកបានដឹង ។
ក្មេងប្រុសទាំង២មាន ១. ឈ្មោះ វឿន ហៀក ប្រុស អាយុ ១៣ ឆ្នាំ ( ស្លាប់ )
២. ឈ្មោ វឿន ហ៊ួរ ប្រុស អាយុ ៨ ឆ្នាំ ( ស្លាប់ ) ក្រោយពីបានទទួលព័ត៌មាននេះភ្លាម កម្លាំងនគរបាលបានចុះដល់
កន្លែងកើតហេតុ និងធ្វើការពិនិត្យ ពេលនេះសមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុសទាំង២ ពិតជាបានលុងទឹកប្រឡាយពិតប្រាកដម៉ែន សមត្ថកិច្ច បានបន្ថែមទៀតថា មូលហេតុដោយសារឪពុកខ្វះការប្រុងប្រយត្ន័ ។
បច្ចុប្បន្ន សពក្មេងប្រុសទាំងពីសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

11872305_10153513108267508_7760316066293043812_o

1656540f-b9c9-4df3-a4ae-3ff7d2f54840document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ