ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនម្ចាស់ទីតាំងដែលបើកទទួលបញ្ចាំម៉ូតូអត់ច្បាប់និងជនសង្ស័យជាអ្នកលួចនិងសាក្សីម្នាក់ទៅតុលាការ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅរៀលថ្ងៃទី០៩មិថុនា២០១៦នេះ នគរបាល ខណ្ឌសែនសុខបានសម្រេចកសាងសុំនុំរឿងបញ្ជូនម្ចាស់ទីតាំងដែលបើកទទួលបញ្ចាំម៉ូតូអត់ច្បាប់និងជនសង្ស័យជាអ្នកលួចនិងសាក្សីម្នាក់ទៅតុលាការក្រោយពីធ្វើការសាកសួររួច។

ម្ចាស់ទីតាំងឈ្មោះអ៑ូច សុចិត្រធារី ភេទស្រី អាយុ ៤៣ឆ្នាំមុខរបរទទួលបញ្ចាំស្នាក់នៅភូមិសែនសុខ២សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះសម្បត្តិ ជា ហៅរត្ន័ ហៅមាំង ស្នាក់នៅផ្ទះជួលក្នុងសហគមន៍ភូមិសែនសុខ៥ សង្កាត់ឃ្មួញខណ្ឌសែនសុខ។

អ្នករួមគំនិតជាសាកស្សី ឈ្មោះសេក ថុល ភេទប្រុ សអាយុ៤៥ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់ភូមិសែបសុខ២សង្កាត់ឃ្មួញខណ្ឌសែនសុខ។

គួររំលឹកថាកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៨មិថុនា២០១៦នៅចំដីឡូលេខ៤ភូមិសែនសុខ២សង្កាត់ឃ្មួញខណ្ឌសែនសុខ គណះកម្មការចំរុះ ដឹកនាំដោយលោកថេង សុថុល អភិបាលរងខណ្ឌ សែនសុខ លោកគួក សុខហួរ អធិការរងខណ្ឌនិង ដោយមានការសំរបសំរួលពីលោក សិុន វិរះ ព្រះរា ជអាជ្ញរងនៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញនិងមន្ត្រីជាច្រើនរូបទៀតបានចុះមកត្រួតពិនិត្យទីតាំងទទួលបញ្ចាំម៉ូតូមិនប្រក្រតីមួយកន្លែងបានរិបអូសម៉ូតូចំរុះចំនួន១៧គ្រឿងនិងបាននាំខ្លួនម្ចាស់ទីតាំងរួមនិងវត្ថុតាងម៉ូតូខាងលើយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវនិងសាកសួរ។

13393099_1259415107409649_661918771_n 13393176_1259415167409643_400733579_n 13393185_1259415000742993_666188503_n 13393424_1259415087409651_1951614530_n 13393508_1259414977409662_120933717_n 13400966_1259414960742997_665697613_n 13414112_1259415047409655_1161362523_n

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ