មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល ជំរុញឲ្យមន្រ្តីអាវុធហត្ថ ខិតខំហ្វឹកហាត់ឲ្យបានច្បាស់ និងបម្រើការងារជូនជាតិឲ្យបានល្អ

1 ខែ មុន 89 តូ សុផល

កណ្តាល៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានជំរុញដល់កម្លាំងអាវុធហត្ថដែលជាសិក្ខាកាម ក្នុងពេលបើកវគ្គបណ្ដុះបណ្ដាលប្រចាំឆ្នាំ ត្រូវខិតខំហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីមានសមត្ថភាពចូលបម្រើការងារជូនជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ការបើកវគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពី នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថក្នុងអង្គភាពចំនួន ៧៥នាក់ មកពីបណ្ដាក្រុង-ស្រុក ក្នុងខេត្តកណ្ដាល, ប្រធានការិយាល័យទាំង៥, លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន, លោកប្រធាន-អនុប្រធានមន្ទីរ, មេបញ្ជាការ-បញ្ជាការរងក្រុង-ស្រុក នាយការិយាល័យ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានពាំនាំការសាកសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងអាវុធហត្ថ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខដល់នាយ-នាយរង នៃកងរាជអាវុធហត្ថ ដែលជាសិក្ខាកាមថា ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់លោកគ្រូឧទ្ទេសនាម ត្រូវហ៊ានសួរអ្វីដែលខ្លួនមិនចេះ មិនយល់ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ហាមអវត្តមានក្នុងម៉ោងរៀនសូត្រ។

លោកមេបញ្ជាការបានបន្តថា «ការបើកវគ្គសិក្សានេះ គឺដើម្បីបំប៉នដល់នាយទាហាន-នាយទាហានរង ពង្រឹងស្មារតី និងក្រមសីលធម៌យោធា ដើម្បីគុណភាពការងារឲ្យមានភាពប្រសើរឡើង ក៏ដូចជាការដកស្រង់បច្ចេកទេសចំណេះដឹង ពីអ្នកចេះច្រើនទៅពន្យល់អ្នកចេះតិច ពីអ្នកចេះតិចទៅពន្យល់ដល់អ្នកមិនចេះសោះ»។

លោកមេបញ្ជាការបានបញ្ជាក់ទៀតថា «ដោយសារការគិតគូពីអង្គភាពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ទើបបើកឲ្យមានវគ្គបំប៉នជាប្រចាំ ដើម្បីឲ្យកម្លាំងអាវុធហត្ថមានកម្លាំងកាយ ស្មារតីវិជ្ជាជីវៈ គុណភាពដែលធានាដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ហើយការហ្វឹកហ្វឺននេះ បានធ្វើឲ្យមានថាមពលកម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើការងារជូនជាតិមាតុភូមិ»។

សូមជម្រាបថា ការបើកវគ្គនេះមានរយៈពេល ១៥ថ្ងៃ ដែលត្រូវសិក្សាលើមុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា កិច្ចការរដ្ឋបាល បទវិន័យទូទៅ និងវិជ្ជាជីវៈអាវុធហត្ថ៕

1a376175-e5f0-475e-8400-3dcbb4fe27e2 7d25d131-baf7-479d-8ec1-93e8bd27010d 9a7236ad-4b10-4657-865a-861b20e0bd9d 97d1f49d-4014-454c-acfd-da7e1dbab8f9 f5a5b02b-c889-4508-be87-5c544f0ad7c4

5899edf9-3de8-4478-8b05-31208448c70e

 

អាន៖  (Video) លោក ម៉ក់ ហុង នៅតែបន្តដឹកនាំកម្លាំង បើកយុទ្ធាការចុះបំពេញបែបបទធ្វើ និងប្រគល់ជូនអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ដល់បងប្អូនប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ

 

 

របាយការណ៏របស់កងរាជអាវុធខេត្តកណ្តាល ស្តីពីសកម្មភាពលេចធ្លោក្នុងការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក)

1 សប្តាហ៍ មុន 36 តូ សុផល

(វីដេអូ) កងរាជអាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យ ទទួលផលចោរកម្ម និងកាន់កាប់គ្រឿងផ្ទុះ ដោយខុសច្បាប់

1 សប្តាហ៍ មុន 296 តូ សុផល

ពិធីប្រកាសមុខងារ និង បំពាក់ឋានន្តរសក្តិ៍ជូន នាយទាហាន នៃ កងរាជអាវុធហត្ថ ខេត្តកណ្តាល

2 សប្តាហ៍ មុន 76 តូ សុផល

អាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យ និងលទ្ធផលនៃការបង្ក្រាបករណីជួញដូរនូវសារធាតុញៀន(ម៉ាទឹកកក)គិតចាប់ពីថ្ងៃទី01ដល់ថ្ងៃទី03ខែមករាឆ្នាំ2017

2 សប្តាហ៍ មុន 18 តូ សុផល

អាវុធហត្ថខេត្តកណ្តាលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីចែកចាយគ្រឿងញៀន ដកហូត ក្រាមសថ្លា ៦៤កញ្ចប់ ដាវសាំម៉ូរ៉ៃ២ដើម

3 សប្តាហ៍ មុន 24 តូ សុផល

អាវុធហត្ថខេត្តកណ្តាលបង្ក្រាបករណីចែកចាយនឹងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់

4 សប្តាហ៍ មុន 20 តូ សុផល

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល រៀបចំពិធីផ្តល់ឈាម ដើម្បីជាការដូរឆ្នាំថ្មីដល់ប្រជាជនខ្មែរ ពិសេសជនរងគ្រោះដែលត្រូវការឈាមចាំបាច់

1 ខែ មុន 20 តូ សុផល

កងរាជអាវុធហត្ថខេត្ត និង ស្រុកកៀនស្វាយ បង្ក្រាបករណី រក្សាទុកជូញដូរ និង ប្រើប្រាស់ដោយ ខុស ច្បាប់នូវសារធាតុញៀន

1 ខែ មុន 22 តូ សុផល

កងរាជអាវុធហត្ថខេត្តកណ្តាល នឹងរៀបចំកម្មវិធីផ្តល់ឈាមស្ម័គ្រចិត្ត នៅព្រឹកទី ១៦ ធ្នូ ២០១៦

1 ខែ មុន 17 តូ សុផល

កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារ របស់កងរាជអាវុធហត្ថប្រចាំខែវិច្ឆិការនិងលេីកទិសដៅខែធ្នូ ឆ្នាំ2016

1 ខែ មុន 22 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម