ព្រឹតិ្តការណ៍ថ្មីៗ

ឆ្នោតយួនបង្កប់ជាមួយឆ្នោតខ្មែរជ្រកក្រោម យីហោប្តូរប្រាក់ក្នុងបុរីលឹម ឈាងហ៊ាក់ ត្រូវលោក ឌី រ័ត្នខេមរុណដឹកនាំកម្លាំងបង្ក្រាប(Video)

2 ឆ្នាំ មុន 12 តូ សុផល

ភ្នំពេញ៖ យោងតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង អោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តធ្វើការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងយោងតាមបទបញ្ជា របស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិអោយស្នងការនគរបាលរាជធានី-ខេត្តអនុវត្តន៍អោយបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ លោកឌី រត្ន័ខេមរុណ អភិបាល នៃគណៈអភិបាលរងខណ្ឌមានជ័យបានសហការជាមួយលោក ហួរ ម៉េងវ៉ាង អធិការ នៃអធិការរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែមួយកន្លែង ក្នុងបុរីលឹម ឈាងហ៊ាក់។ កិច្ចប្រតិបត្តិការណ៍នេះចុះបង្ក្រាបកាលពីវេលាម៉ោង ១ នឹង ៣០ នាទីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមការបញ្ជាក់ពីលោក ឌីរត្ន័ ខេមរុណ អភិបាល នៃគណៈអភិបាលរងខណ្ឌមានជ័យបានឲ្យដឹងថាក្នុងការចុះបង្ក្រាបនេះឃាត់ខ្លួនបាននូវមនុស្ស ៣ នាក់ម្ចាស់ទីតាំងម្នាក់ឈ្មោះ ហម សុភ័ក្រ ភេទប្រុស មុរបរអ្នកកក់កន្ទុយ លេខ នឹងអ្នកចាក់ ២ នាក់ដោយម្នាក់ឈ្មោះ ម៉ម រឿន ភេទស្រី អាយុ ៦០ឆ្នាំមុខរបរអ្នកធ្វើស្រែ ហើយមានស្រុកកំណើតនៅភូមិត្រពាំងត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺមកលេខផ្ទះកូនក៍ឈ្លៀតមកផ្សងសំណាងលេងចំពេលដែលខាងសមត្ថកិច្ចចុះបង្រ្កាប នឹងម្នាក់ទៀតឈ្មោះ ហែម ចាន់ណា ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោកបានបន្ដទៀតថានឹងមានសំភារៈមួយចំនួនទៀតដូចជា ទូរសព្ទដៃ ៣ គ្រឿង លុយខ្មែរចំនួន ១៣៤០០០០ រៀល លុយដុល្លា ២៤ដុល្លា នឹងសំភារៈកក់កន្ទុយលេខមួយចំនួនទៀត។ បច្ចុប្បន្នអ្នកទាំង ៣ នាក់រួមជាមួយនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនិតិវិធីបន្ដ។

5899edf9-3de8-4478-8b05-31208448c70e

img_2143 img_2145 img_2147 img_2152 img_2154 img_2160 img_2162 img_2166 img_21711a20a62f-5cee-4402-a5a1-656653000cbe 8d00db65-2fdc-4a06-b5fa-046faf448b40 294bc2ca-4b69-4f04-ad5e-9e7dbefe6a1b-1 b1ab9598-39ee-4a3c-9793-771651e2a865 c4f38f5e-41ee-4565-b72b-7c64ae3c37a9 fc5fa285-6fe2-488b-bbc4-4ea4bf37ea4c

 d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!