ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិន២នាក់ករណីជំរិតទារប្រាក់១មឺុនដុល្លារពីនារីជនជាតិចិនដូចគ្នាត្រូវអធិការខណ្ឌពោធិ៍សែនជ័យបង្ក្រាប

2 ឆ្នាំ មុន 10 តូ សុផល

ភ្នំពេញ៖ អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ ដែលបានដឹកនាំកម្លាំងនគរបាលចុះទៅបង្ក្រាបផ្ទាល់ពេញមួយថ្ងៃនេះ បានបញ្ជាក់ថា ករណីចាប់ជំរិតនេះ បានកើតឡើង នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបូរីញូថោន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលបង្កដោយជនជាតិចិនមួយក្រុម ដោយពួកគេបានហៅនារីរងគ្រោះជាជនជាតិចិនដូចគ្នា ដែលបម្រើការងារជានារីម៉ាស្សា ឲ្យទៅម៉ាស្សាពួកគេ។

ប្រតិបត្តិការតាមបង្ក្រាបករណីចាប់ជំរិតមួយ ដែលបង្កដោយជនជាតិចិន ទៅលើនារីជនជាតិចិនដូចគ្នា ពីសំណាក់កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ពេញមួយថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ចប់ទៅប្រកប ដោយជោគជ័យហើយ ក្រោយពីកម្លាំងនគរបាល បានឈានទៅចាប់ខ្លូនជនជាតិចិន២នាក់ និងរំដោះបាននារីរងគ្រោះផងដែរ។

លោក យឹម សារ៉ាន់ បានបន្តទៀតថា ក្រោយម៉ាស្សាហើយ ស្រាប់តែក្រុមបង្ក បានចាប់ជំរិតនារីរងគ្រោះ ទៅកាន់ផ្ទះសំណាក់ឈ្មោះ ដាឡាវ៉ាន់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅព្រឹកមិញ លោកបានទទួលព័ត៌មានពីករណីចាប់ជំរិតនេះ ក៏បានសុំបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីចុះបង្ក្រាបជាក់ស្តែង។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ក្រុមសង្ស័យបានគំរាមទារលុយ ចំនួន១មឺុនដុល្លារ ពីថៅកែហាងនារីរងគ្រោះ ហើយបើមិនឲ្យទេ ពួកគេនឹងសម្លាប់នាងចោល នៅវេលាម៉ោង១២ថ្ងៃត្រង់។ ក្រោមការសម្របសម្រួលតាមជំនាញរបស់នគរបាល ជាមួយក្រុមចាប់ជំរិតនោះ ពួកគេបានបន្ថយទៅត្រឹមម៉ោង៣ រសៀលថ្ងៃនេះ បើមិនបានលុយចំនួន១មឺុនដុល្លារទេ នឹងសម្លាប់នារីរងគ្រោះចោលតែម្តង។

ក្រោយពេលបង្ក្រាបករណីចាប់ជំរិតនេះបានហើយ ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួនទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ចាត់ការបន្តទៀត៕

29f25d2d-d28f-49a0-a5ea-aa4efbf5fc14 0300b86e-96ea-4fda-b1b7-e46268afef71 543e4663-6e50-47d2-a299-4d4f65985fdd efc3b2f4-be1b-4717-8603-8cd1b21460b3

5899edf9-3de8-4478-8b05-31208448c70e} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!