ព្រឹតិ្តការណ៍ថ្មីៗ

សាខាកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុ ឧបត្ថមស្បៀងអាហារ និងថវិកា ជូនប្រជាពលរដ្ឋខ្វះខាតជីវភាព នៅស្រុកព្រៃនប់

2 ឆ្នាំ មុន 38 តូ សុផល

ខេត្តព្រះសីហនុ÷អង្កចំនួន៤តោននិងថវិការួមនិងសម្ភារៈប្រើប្រាសមួយចំនួនទៀត ត្រូវបានសាខាកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វ័យត្នក្រុងព្រះសីហនុនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និង ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញនាំយកទៅឧបត្ថម្ភចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្វះខាតផ្នែកជីវភាព នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ចំនួន៨៥៧គ្រួសារប្រជាពលរដ្ឋទាំង៨៥៧គ្រួសារក្រីក្រជួបការលំបាក មកទទួលអំណោយឧបត្ថម្ភពីសាខាកាបាតក្រហមកម្ពុជាខេត្តព្រះសីហនុនាពេលនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៦ ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋរងគ្រោះ និងជួបការលំបាកខ្វះខាតជីវភាព ឯកឧត្តម លូ គឹមឈន់ ក្នុងនាមសាខាកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាកថា អំណោយដែលត្រូវចែកជូនក្នុងពេលនេះ មួយគ្រួសារ ៗទទួលបាន អង្ក២៥គីឡូក្រាម មី១កេះ សារុង១ ក្រមា១ និង ថវិកា២ម៉ឹនរៀលហើយជាមួយគ្នានេះ ឯកឧត្តម លូ គឹមឈន់ ក៍បានជំរុញអោយមន្ត្រីគ្រប់ផ្នែកនិងគ្រប់មូលដ្ឋាន ត្រួតពិនិត្យនិងតាមដានជាប្រចាំ ត្រៀមលក្ខណៈចាំជួយសង្គ្រោះទាំងអ្នករងគ្រោះដោយធម្មជាតិ ក៍ដូចជាអ្នកខ្វះខាតជីវភាពសម្រាប់អោយសាខាកាកបាត
ក្រហមចុះមកជួយសង្គ្រោះ។

ឯកឧត្តម ប្រធានក៍បានមានប្រសាសន៍បញ្ចាក់អោយដឹងថា សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និង សម្ដេច គត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា តែងតែយកចិត្តទុកដា់ក់ដល់សុខទុករបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកទាំងគ្រោះធម្មជាតិនិងជីវភាពប្រចាំថ្ងៃ និងបានទទួលការឧត្តម្ភអំណោយពីគ្រប់សាខាកាកបាតក្រហមគ្រប់រាជធានី ខេត្ត ៕

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!