ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនករណី៖ រក្សាទុកគ្រឿងញៀនដោយខុសច្បាប់ (ម៉ាទឹកកក)

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តកណ្តាល៖នៅយប់ថ្ងៃទី ០៨ មិថុនា ២០១៦ វេលាម៉ោង ២២និង៣០នាទី ចំណុចភូមិលេខ៣ឃុំស្វាយរលំ ស្រុកស្អាង ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនករណី៖ រក្សាទុកគ្រឿង ញៀនដោយខុសច្បាប់ (ម៉ាទឹកកក)។

ប្រភពពីលោកសេង សុជាតិអធិការនគរបាលស្រុកស្អាងបានអោយដឹងថាជនសង្ស័យមាន ០២នាក់
១- ឈ្មោះ ហួន សៀងហៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានស្រុកកំណើតភូមិភ្នំគួង ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង។
២- ឈ្មោះ ជុំ សម្បត្តិ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងម៉ូតូចំនួន ១គ្រឿង ម៉ាកស៊ុយសូគីស្មាស់  ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1P.7121 ។

លោកបន្តថា នៅថ្ងៃកើតហេតុ កម្លាំងអន្តរាគមន៍ស្រុក បានល្បាតនៅចំណុចកើតហេតុខាងលើ បានប្រទះឃើញ ជនសង្ស័យជិះម៉ូតូ រួចក៏បានឃាត់ធ្វើការត្រួតពិនិត្យបានរកឃើញគ្រឿងញៀនចំនួន ០១កញ្ចប់តូច  រួចយើងក៏ បានឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលើ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី។

2d69918c-4805-472b-a1c8-b47a3ff3117b a81e4522-40ea-42c7-8a6e-ba7e7571ed89 cdd550fc-9ae8-4dcd-a2ae-6339eee18731 (1)

 d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ