ព្រឹតិ្តការណ៍ថ្មីៗ

ពិធីទទួលស្គាល់ លោកឧត្តមសេនីយ៏ត្រី ជូ សារុនជាប្រធានសមាគមន៏អតីតយុទ្ធជនខេត្តកំពង់ស្ពឺ

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺត្រូវបានទទួលស្គាល់ ជាប្រធានសមាគមន៏អតីតយុទ្ធជនខេត្តកំពង់ស្ពឺ តាមរយៈការអញ្ជើញមកប្រកាសជាអធិបតី ឯកឧត្តម ឧត្តម សេនីយ៏ឯក យឿង សុខុន មេបញ្ជាយោធភូមិភាគទី ៣ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន អគ្គលេខាធិការសមាគមន៏អតីតយុទ្ធជនកម្ពុជា មួយវិញទៀត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានតែងតាំងជាប្រធានកិត្តយសនៃសមាគមន៏នេៈដែរ ។

លោកឧត្តមសេនីយ៏ត្រី ជូ សារុន ប្រធានសមាគមន៏ អតីតយុទ្ធជនកម្ពុជាខេត្តបានលើកឡើងដោយប្តេជ្ញាចិត្តថា បន្តដឹកនាំសមាគមន៏ដោយស្មារតីទទួលខុសត្រូវ អនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៏ ខិតខំពង្រឹងការអភិវឌ្ឍន៏ សមាគមន៏ឲ្យមានការរីកចម្រើន និងដំណើរការមានភាពប្រសើរ ។


និងខិតខំគៀងគរក ជំនួយឧត្ថមពីសប្បុរសជននានា ដើម្បីទ្រទ្រង់មូលនិធិសមាគមន៏ ហើយខិតខំដោះស្រាយ ប្រាក់បេឡាមរណៈសង្គ្រោះជូនអតីតគ្រួសារយុទ្ធជនឲ្យបានទាន់ពេលវេលា ចូលរួមចំណែកជួយប្រជាពលរដ្ឋ ជាពិសេសគ្រួសារអតីតយុទ្ធជនក្នុងស្មារតីមនុស្សធម៏ឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋភិបាលកម្ពុជា៕

13315697_1623553917972458_8032103002821100088_n 13335969_1623553971305786_4153644659332775109_n 13336150_1623553761305807_9064254937809727266_n 13346944_1623554077972442_9217010220331199202_n 13394183_1623553801305803_1813161886736193002_nd.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ