ព្រឹតិ្តការណ៍ថ្មីៗ

ថៅកែរោងចក្រហៃសុីញជិះរថយន្តថយកិនកម្មករស្លាប់ហើយព្យាយាមលាក់បាំងព័ត៌មាន

1 ឆ្នាំ មុន 2 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ភ្នំពេញ ៖ ថៅកែរបស់រោងចក្រថៃសុីងថយរថយន្តកិនកម្មករខ្លួនឯងដែលកំពុងធ្វើការ បណ្តាលអោយ បុរសម្នាក់ជាកម្មកររងរបួសជាទំងន់ហើយបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវខណៈដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំពោះករណីនេះខាងរោងចក្រព្យាយាមលាក់បាំងព័ត៌មានសមត្ថកិច្ចនិងក្រុមអ្នកកាសែតផងដែរ ។
ហេតុការណ៍នេះមានការភ្ញាក់ផ្ញើលឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៦នៅផ្លូវ៩០៧ភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ។

បងប្រុសបង្កើតជនរងគ្រោះឈ្មោះ យឹម សុផល បាន
ឱ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម សុភក្រ័ ភេទប្រុស អាយុ៣៣ឆ្នាំ ធ្វើការក្នុងរោងចក្រខាងលើផ្នែកតុកាត់ស្នាក់នៅផ្ទះជួលម្តុំកើតហេតុ មានស្រុកកំណើត ភូមិវាលតូច ឃុំសីុដា ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បងប្រុសជនរងគ្រោះរូបនោះបានបន្តអោយដឹងទៀត ថាមុនពេលកើតហេតុជនរងគ្រោះកំពុងលាក្រណាត់កាត់នៅក្នុងរោងចក្រ នៅក្នុងម៉ោងការងារ ស្រាប់តែថៅកែរោងចក្រឈ្មោះហេង បានបើករថយន្តម៉ាកឡង់គ្រឹស័រប្រាដូពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ២X 0454 ថយក្រោយ មិនបានមើលក៏បុកជនរងគ្រោះផ្ទប់នឹងទ្វាររោងចក្រពេញទំហឹងបណ្តាលឱ្យជនរងរបួសធ្ងន់ធ្ងរ ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ សន្តិសុខនៅក្នុងរោងចក្រនោះបានលើកបុរសរងគ្រោះដាក់រថយន្តបង្កដឹកទៅសង្គ្រោះ ប៉ុន្តែជាអកុសល ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវយ៉ាងអណោចអធ័មបាត់ទៅ។

អ្វីដែលហួសចិត្តនោះទាំងថៅកែទាំងសន្តិសុខបានព្យាយាមលាក់បាំងព័ត៌មានមិនបានរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយបានរារាំងមិនឱ្យអ្នកកាសែតថតរូបទៀតផង ។ មិនតែប៉ុណ្ណោះបន្ទាប់ពីមានហេតុការណ៍ភា្ញក់ផ្អើលបុកកម្មករស្លាប់រោងចក្រហៃសុីងនោះបានទុស្សេខ្សែភ្លើងផ្លើលឈុលម្តងទៀត ។

ក្រោយពេលស្លាប់ជនរងគ្រោះបានគេដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតខាងប្រពន្ធឯខេត្តតាកែវ ៕

IMG-20160608-WA0190 IMG-20160608-WA0189 IMG-20160608-WA0188 IMG-20160608-WA0187 IMG-20160608-WA0186

 

 

ព័ត៌មានពាក់ព័ន្ធ