ព្រឹតិ្តការណ៍ថ្មីៗ

កាន់ស្រាថ្នាំ មកបបួលអ្នកផឹកស្រាបៀ គេអត់ផឹកជាមួយទាញដំបងវាយបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

2 ឆ្នាំ មុន 10 តូ សុផល

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវសមត្ថកិច្ច ស្រុកកោះធំ ឃាត់ខ្លួន ខណៈខឹងគេអត់ផឹកស្រាជាមួយក៍ទាញដំបងវាយបណ្តាលឲ្យរបួសធ្ងន់ ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ១៩និង០០នាទី នៅចំណុច៖ ភូមិព្រែក តាហុីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះ ចំនួន ០១ នាក់ឈ្មោះ ស្រ៊ុន ម៉េងសុីម ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែក តាហុីង ឃុំព្រែក ថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ រងបួសត្រចៀកខាងស្ដាំ។ ចំណែកជនសង្ស័យត្រូវ បាន សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស្រស់ ចាន់ដារ៉ា(ហៅ យ៉ា) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាហុីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ជាងផ្ទះ។ វត្ថុតាងចាប់ដកហូតយក ៖ ដំបងឫស្សីចំនួន០១ប្រវែង ១២០ ស.ម ទំហ៊ំប៉ុនកដៃ ។

ប្រភពអោយដឹងថា មុនឈានដល់ការឃាត់ខ្លួន នៅយប់ថ្ងៃទី២០ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង១៩ និង០០នាទី ជនរងគ្រោះ កំពុងផឹកស្រាបៀរនៅផ្ទះរបស់ខ្លួនជាមួយមិត្តភក្ដ្រខ្លួនមានគ្នាចំនួន២នាក់ទៀតមានឈ្មោះ ឃ្លោក ភេទប្រុស និងឈ្មោះជឿង កានភេទប្រុស ខណៈពេលកំពុងផឹកស្រាបៀរស្រាប់ តែជនសង្ស័យឈ្មោះ ស្រស់ ចាន់ដារ៉ា ក្នុងសភាពស្រវឹងស្រា បានកាន់ស្រាថ្នាំមួយដបដើរចូលមកផឹកជាមួយជនរងគ្រោះ តែជនរងគ្រោះ មិនព្រមអោយ ផឹកជាមួយ ក៏កើតមានទំនាស់ពាក្យសំដីគ្នា ហើយក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមកនៅពេលនោះជនសង្ស័យក៍បានទាញដំបងឫស្សីវាយទៅលើជនរងគ្រោះ ០១ ដំបង ចំគុម្ពត្រចៀកខាងស្ដាំ បណ្ដាលឲ្យរងរបួសហូរ ឈាមតែម្ដង ភ្លាមៗនោះសមត្ថកិច្ចបានទទួលព័ត៌មាននេះ ហើយបានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យតែម្ដង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី។

15078758_603821516472456_7953080340792722575_n 15078776_603821533139121_9064944270517594047_n 15078973_603821563139118_4841388753863698856_n 15094907_603821473139127_2670969651884888608_n 15170990_603821489805792_8777759571432242802_n

} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!