ព្រឹតិ្តការណ៍ថ្មីៗ

(Video) ឃាតកររិតករសម្លាប់នារីចជាសង្សារ រួចយកទៅចោលនៅគំនរសំរាម​ ត្រូវអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការនៅព្រឹកម៉ិញនេះ

2 ឆ្នាំ មុន 4 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៦ សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យឈ្មោះ យ៉េន សុបញ្ញា អាយុ20ឆ្នាំ ដែលជាឃាតករសម្លាប់នារីរងគ្រោះឈ្មោះ កែវ កញ្ញា អាយុ19ឆ្នាំជាបុគ្គលិកក្លឹប៥៥ទៅកាន់តុលាការរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមច្បាប់ហើយ។ ក្រោយពីការស្រាវជ្រាវយ៉ាងល្អិតល្អន់របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់ជនល្មើស ឈ្មោះយ៉េនសុបញ្ញាបានបញ្ជាក់ថារូបគេពិតជាបានសម្លាប់នារីរងគ្រោះ ដោយផ្ទាល់ដៃតែម្នាក់ឯងពិតប្រាកដមែន នោះគឺដោយសារឥទ្ធិពលថ្នាំញៀន ទើបធ្វើឲ្យឃាតករចិត្តដាច់គ្មានមនោសញ្ចេតនានិងក្តីមេត្តានៅក្នុងខ្លួនដូច្នេះ។ ដើម្បីបញ្ជាក់ការពិត សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំឃាតករទៅធ្វើសកម្មភាពត្រាប់ឡើងវិញ ដល់កន្លែងកើតហេតុទៀតផង។
ទន្ទឹមជាមួយស្នាដៃបង្ក្រាបរបស់អាវុធហត្ថរាជធានីភ្នំពេញនេះ ម្ចាស់ក្លឹប៥៥ដែលជាថៅកែនារីរងគ្រោះ បានចាត់លោក សឹង កុសលជាតំណាងក្លឹប យកថវិកាលើកទឹកចិត្ត ចំនួន១០លានរៀល ទៅប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ សំដែងពីការកោតសរសើរដែលអាវុធហត្ថរាជធានីភ្នំពេញបំបែកសំណុំរឿងបានឆាប់រហ័ស និងចាប់ឃាតករបានយកមកផ្តន្ទាទោស។ តែដោយទឹកចិត្តអាណិតអាសូ ប្រកបដោយក្តីមេត្តា ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកថវិកាលើកទឹកចិត្តរបស់ម្ចាស់ក្លឹប៥៥ ផ្តល់មកអាវុធហត្ថទាំង១០លានរៀល បង្វែជូនទៅគ្រួសារសពនារីរងគ្រោះវិញ សម្រាប់ឲ្យពួកគាត់យកទៅរៀបចំជីវភាពគ្រួសារ ព្រមទាំងបានស្រាវជ្រាវយកម៉ូតូ,ទូរស័ព្ទ,ជញ្ជៀន,ខ្សែរក របស់ជនរងគ្រោះត្រឡប់មកវិញ ប្រគល់ជូនពួកគាត់ផងដែរ។ ដោយឡែកក្រៅពីលើកទឹកចិត្តអាវុធហត្ថរាជធានីភ្នំពេញ ម្ចាស់ក្លឹប៥៥ ក៏បានឧបត្ថម្ភថវិកា១០លានរៀលជូនដល់គ្រួសារសពជនរងគ្រោះដូចគ្នា ថែមទាំងបានរៀបចំបុណ្យសពជូនជនរងគ្រោះរហូតដល់ចប់ចុងចប់ដើម។

រឿងដែលគួរឲ្យកត់សម្គាល់មួយទៀតឃើញថា កន្លងមកឃាតកម្មអាថ៌កំបាំងដែលយកសពទៅផ្លុងចោល នៅតាមគំនរសំរាមក្នុងរាជធានីភ្នំពេញ តែងតែត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបំបែកបាន ដោយមិនទុកឲ្យឃាតកររស់ក្រៅសំណាញ់ច្បាប់បានឡើយ ដូចជា៖
– កាលពីថ្ងៃទី១៤-១០-២១០៦ មានប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានគេផ្លុងចោលក្នុងប្រឡាយចាក់សំរាមដោយចងផ្អោបជាមួយដុំថ្មធំ នៅចំណុចតាមបណ្តោយផ្លូវលំខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជនដៃដល់បានយកមកផ្តន្ទាទោសតាមច្បាប់នៅថ្ងៃទី២០-១០-២០១៦ ។ មូលហេតុនៃឃាតកម្មគឺប្លន់យករថយន្តទេសចរណ៍១២កៅអីមួយគ្រឿង និងទ្រព្យសម្បត្តិជាប់ខ្លួនមួយចំនួន។
– និងមួយករណីទៀតកាលពីថ្ងៃទី២៣-០៥-២០១៥ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ច្រកក្នុងការ៉ុង ត្រូវគេប្រទះឃើញ នៅលើគំនរសំរាមស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហើយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បំបែកអាថ៌កំបាំង ស្វែងរកចាប់ខ្លួនជនដៃដល់បាន នៅថ្ងៃទី២៧-០៥-២០១៥ បញ្ជូនទៅតុលាការផ្តន្ទាទោស តាមច្បាប់។ មូលហេតុនៃឃាតកម្ម គឺប្លន់យករថយន្តមួយគ្រឿង និងទ្រព្យសម្បត្តិជាប់ខ្លួនមួយចំនួនធំ។
ការប្រឹងប្រែងរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សបង្ហាញឲ្យឃើញពីការទទួលខុសត្រូវចំពោះតួនាទីភារកិច្ចរបស់ខ្លួន ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ បើទោះបីពួកគាត់ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត ថវិកា និងពេលវេលាទាំងយប់ទាំងថ្ងៃ ក៏ពួកគាត់មិនដែលត្អូញត្អែឡើយ។

photo_2016-11-20_21-08-20 photo_2016-11-20_21-12-12 photo_2016-11-20_21-12-37photo_2016-11-20_21-05-39 photo_2016-11-20_21-08-20photo_2016-11-20_21-06-10 photo_2016-11-20_21-06-33 photo_2016-11-20_21-06-36 photo_2016-11-20_21-06-39 photo_2016-11-20_21-06-42 photo_2016-11-20_21-06-46 photo_2016-11-20_21-06-49 photo_2016-11-20_21-06-52 photo_2016-11-20_21-06-55 photo_2016-11-20_21-06-58 photo_2016-11-20_21-07-01 photo_2016-11-20_21-07-04 photo_2016-11-20_21-07-08 photo_2016-11-20_21-07-11 photo_2016-11-20_21-07-16 photo_2016-11-20_21-07-20document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!