ព្រឹតិ្តការណ៍ថ្មីៗ

(video) អុញ!​មានរថយន្តធ្វើជាសង្គ្រោះបន្ទាន់ពេល យប់ដឹក​អ្នករបួសយកអស់ខ្សែក​ ខ្សែដៃយប់មិុញ សូម​ប្រយ័ត្ន​

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ៖បុរសម្នាក់ទើបនឹងចេញមកពីសួរសុខទុក្ខបងប្អូន លុះត្រឡប់ទៅផ្ទះនៅម្តុំទួលសង្កែត្រូវរថយន្តមិនស្គាល់ម៉ាកគៀរបណ្តាលអោយដួលរងរបួសបែកមុខបែកមាត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង ៤០នាទីយប់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៦តាមបណ្តោយផ្លូវ៧០នៅចំណុចជិតថ្នល់រទះភ្លើង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ ចាន់សេរី អាយុ ២៨ មុខរបរជាងទង ស្នាក់នៅសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ។

តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុគាត់ទើបនឹងចេញមកពីផ្ទះមីងនៅម្តុំវត្តភ្នំ ហើយត្រឡប់ទៅផ្ទះវិញដោយជិះម៉ូតូម៉ាកឃ្លីក០១១ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកភ្នំពេញ1A-5383 តាមបណ្តោយផ្លូវ៧០ ក្នុងទិសដៅពីកើត ទៅលិច ខណ: ពេលបើកមកដល់ចំណុចកើតហេតុ ក៏ស្រាបតែមានរថយន្តមួយគ្រឿងមិនចាំម៉ាកមិនចាំស្លាកលេខបើកលឿនហើយមកគៀរគាត់បណ្តាលអោយរងរបួសបែកមុខមាត់ ។

ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានអោយដឹងថាមុនពេលដែលប្តីគាត់ដួលនោះគឺមានរថយន្តសង្គ្រោះមួយគ្រឿងមិនមានស្លាកលេខនោះទេគឺរថយន្តសង្គ្រោះនោះបានដឹកអ្នកជំងឺមានគ្រោះថ្នាក់នៅស្ពានជ្រោយចង្វាររងរបួសបាក់ដងកាំបិត ហើយពេលដែលរថយន្តសង្គ្រោះបានដឹកមកតាមផ្លូវ៧០ក៏ឃើញប្តីគាត់ដែលរងគ្រោះដូចខាងលើ ក៏ឈប់ដឹកថែមមួយទៀត ភ្លាមនោះរូបគាត់ដែលជាប្រពន្ធបានសួរថាដឹកយកទៅមន្ទីរពេទ្យណា ភ្លាមៗនោះដែរខាងរថយន្តសង្គ្រោះតបថាដឹកយកទៅមន្ទីរពេទ្យកាលម៉ែត រួចឡានសង្គ្រោះនោះក៏ចេញបាត់ទៅបន្សល់រូបគាត់ និងម៉ូតូនៅក្បែរកន្លែងកើតហេតុ មិនយូរប៉ុន្មានរូបគាត់ជាប្រពន្ធ  បានតេទូរស័ព្ទទាក់ទងសាច់ញាតិទៅតាមក្រោយ។

លុះពេលមួយសន្ទុះក្រោយមកប្រពន្ធគាត់បានទៅដល់មន្ទីរកាលម៉ែត្រហើយសួរខាងមន្ទីរពេទ្យកាលម៉ែត  ខាងពេទ្យថាអត់មានអ្នកជំងឺនោះទេ។

មិនអស់ចិត្តបងប្អូនជនរងគ្រោះបានអោយប្រពន្ធទូរស័ព្ទទៅសួរប្តីទើបដឹងថានៅមន្ទីរពេទ្យសម្រាកព្យាបាលសួគា៌នៅម្តុំស្ពានដែក។

លុះពេលដែលជនរងគ្រោះដឹងខ្លួនប្រពន្ធគាត់បានសួរទៅប្តីគាត់ថាខ្សែដៃរបស់ប្តីឯងទៅណាហើយប្តីក៏បានតបថាមុនពេលដែលគាត់ឡើងលើរថយន្តគឺពេទ្យគាត់បានចាក់ថ្នាំអស់មួយម្ជុលទើបសម្លប់ដោយមិនខ្លួនលុះពេលដឹងខ្លួនឡើងបាត់អស់ខ្សែដៃទំម្ងន់ផ្លាទីនចំនួន៥ជី។  ចំណែកឯអ្នករងរបួសធ្ងន់បាក់ដងកាំបិតដែលនៅលើឡានមុនគាត់នោះក៏បាត់អស់ខ្សែកមួយខ្សែដែរ។

បើតាមសំដីរបស់មន្ទីរពេទ្យសួគា៌បានប្រាប់អោយដឹងថាគាត់អត់បានស្គាល់រថយន្តដែលគាត់ដឹកអ្នកជំងឺមកព្យាបាលនោះទេ ពេលដែលរថយន្តសង្គ្រោះបានដឹកមកដល់មុខមន្ទីរពេទ្យរបស់គាត់  លឺខាងរថយន្តនោះបានស្រែកអោយជួយផងព្រោះមានអ្នករបួស។

លុះពេលដែលអ្នកជំងឺចូលដល់ក្នុងមន្ទីរពេទ្យស្រាប់តែរថយន្តសង្គ្រោះនោះបើកចេញទៅបាត់។

ក្រោយពីស្តាប់ការរៀបរាប់របស់ពេទ្យហើយនោះ
ជនរងគ្រោះដែលបាក់ដងកាំបិតមិនបានទៅដាក់ពាក្យបណ្តឹងនោះទេដើរចេញឡើងកង់បីជិះចេញទៅបាត់ចំនែកឯជនរងគ្រោះដែលបាត់ខ្សែដៃវិញក៏មិនបានទៅដាក់ពាក្យបណ្តឹងដែរ។ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160608-WA0006 IMG-20160608-WA0007 IMG-20160608-WA0003} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ