ព្រឹតិ្តការណ៍ថ្មីៗ

ពិតជាសាហាវណាស់! ជីតាដុតសម្លាប់ចៅខ្លួនឯង អាយុ១ខែ ដោយសារខឹងកូនស្រីទៅរកស៊ីក្រៅផ្ទះមានប្តីមិនដឹងមុខ

2 ឆ្នាំ មុន 1 tnn_admin

កំពត៖ រឿងដែលគួរអោយតក់ស្លុតទាំងព្រឹក ដែលជីតាដ៏ឃោឃៅម្នាក់ បានដុតសម្លាប់ចៅរបស់ខ្លួនដែលមានអាយុ១ខែ ដោយសារតែខឹងនឹងកូនស្រី ដែលជាម្តាយក្មេងរងគ្រោះទៅរកស៊ីនៅក្រៅផ្ទះរហូតមានប្តី មិនដឹងមុខហើយមានកូនដែលគាត់ដុតសម្លាប់នេះ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ជនសង្ស័យជាជីតាបង្កើត ឈ្មោះ សុខ ស៊ន អាយុ៥៤ឆ្នាំ បានចាប់ចៅស្រី អាយុ១ខែ មិនទាន់ស្គាល់ឈ្មោះ ទៅដុតសម្លាប់នៅលើផ្ទះខ្លួនឯង ដោយសារតែខឹងកូនស្រីទៅរកស៊ី ហើយមានកូនតូចនេះ។

យ៉ាងណាក៏ដោយក្រោយកើតហេតុ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញចុះទៅដល់កន្លែងកើតភ្លាមៗដើម្បីធ្វើការឃាត់ខ្លួនជីតារូបនោះមក កសាងសំណុំរឿងចាត់ការបន្ដ៕ដោយ៖ នាគស

0 1 2 3 4} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!