ព្រឹតិ្តការណ៍ថ្មីៗ

សាកសួររឿងគ្រឿងញៀនបែកធ្លាយករណីគាស់ផ្ទះលួចម៉ូតូយកទៅបញ្ជាំ

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ កម្លាំងចំរុះបានចុះត្រួតពិនិត្យទីតាំងតាមការចង្អុរបង្ហាញរបស់ជនសង្ស័យ ដែលបានលួចម៉ូតូយក ទៅបញ្ចាំ នៅទីតាំងមិនប្រក្រតីមួយកន្លែង ខណៈនោះក៍បានរឹបអូសម៉ូតូចំនួន១៧គ្រឿងផងដែរ។ ការចុះឆែកឆេរនិងត្រួតពិនិត្យនេះ  កាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី០៨មិថុនា២០១៦នៅ ចំដីឡូលេខ ៤ភូមិសែនសុខ២សង្កាត់ឃ្មួញខណ្ឌ សែនសុខ។

ក្នុងប្រតិបត្តិការណ៍ខាងលើនេះដឹកនាំដោយលោកថេង សុថុល អភិបាលរងខណ្ឌសែនសុខ លោកគួក សុខហួរ អធិ ការរងខណ្ឌនិងដោយមានការសំរបសំរួលពីលោក សិុន វិរះ ព្រះរាជអាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំ ពេញនិងមន្ត្រីជាច្រើនរូបទៀត។

ម្ចាស់ទីតាំងឈ្មោះអ៑ូច សុចិត្រធារី ភេទស្រី អាយុ៤៣ឆ្នាំមុខរបរទទួលបញ្ចាំស្នាក់នៅភូមិសែនសុខ២សង្កាត់ឃ្មួញខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឆែកទីតាំងខាងលើខណះដែលសមត្ថកិច្ចចាប់បានជនសង្ស័យ២នាក់ស្រីម្នាក់កាលពីរសៀលថ្ងៃទី០៧មិថុនាដោយជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននៅសហគមន៍សែនសុខ៥ ឈ្មោះសម្បត្តិ ជា ហៅរត្ន័ ហៅមាំង និងឈ្មោះរិទ្ធ គន្ធា ហៅស្រីល័ក្ខ ហើយបានយកមកសាកសួរក៍បែករឿងធ្លាប់គាស់ផ្ទះគេលួចបានម៉ូតូយកទៅបញ្ចាំនៅទីតាំងខាងលើដោយមានបុរសម្នាក់ឈ្មោះសេក ថុល ជាអ្នកនាំទៅបញ្ចាំទើបព្រឹកឡើងសមត្ថកិច្ចសុំឆ្លង យោលបល់លោក សិុន វិរះ ព្រះរាជអាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញហើយបានចុះឆែកឆេរទីតាំងខាងលើបានឃើញម៉ូតូមិនប្រក្រតីចំនួន១៧គ្រឿងសុទ្ធតែអត់មានឯកសារត្រឹមត្រូវទាំងអស់។

បច្ចុប្បន្នជនសង្ស័យនិងម្ចាស់ទីតាំងរួមនិងវត្ថុតាងម៉ូតូចំនួន១៧គ្រឿងត្រូវបានយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវនិងសាកសួរបន្ត។

image image image image image image image image image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ