ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងសមត្ថកិច្ចទឹកថ្លាឃាត់ខ្លួនជនសង្ស័យពីនាក់មានលាក់ទុកគ្រឿងញៀន

1 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ : យុវជនពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខណះពេលឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងខ្លួនរបស់ពួកគេការឃាត់ខ្លួននេះធ្វេីឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី ១៩ខែវិច្ចិកា ឆ្នាំ ២០១៦ ត្រងខាងមុខក្រុមហ៊ុន ហុង ថៃ យ័ន ក្រានីតក្បែរស្ពាន៧មករាស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចខាងលើបានរៀបរាប់ប្រាប់អោយដឹងថាមុនពេលកើតហតុខណះពួកគាត់ជាមួយកម្លាំងចម្រុះរាជធានីកំពុងធ្វើការជិះល្បាតនៅចំនុចខាងលើ ក៍ប្រទះឃើញបុរសពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1V 4397 ហើយឃើញអ្នកទាំងពីជិះម៉ូតូក្នុងលក្ខណះសង្ស័យហើយឃាត់ដើម្បីធ្វើការឆែកឆេរពេលនោះស្រាប់តែប្រទះឃើញកញ្ចប់ថ្នាំញៀនមួយកញ្ចប់នៅលើខ្លួនជនសង្ស័យម្នាក់ក្នុងចំនោមពីនាក់នោះ។

ក្រោយមកកម្លាំងសមត្ថកិច្ចក៍បានឃាត់ជនសង្ស័យខាងលើហើយភ្លាមៗនោះកម្លាំងខាងលើបាននាំខ្លួនបុរសទាំងពីនាក់នៅយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសាកសួរ បើតាមមន្ត្រីដែលប្រចាំការនៅប៉ុស្ដិ៍បានអោយដឹងថាយុវជនទាំងពីនាក់ខាងលើមានឈ្មោះ ថាយ ប៉ូលី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតភូមិព្រៃពុក ឃុំព្រៃញាតិ ស្រុកកងពិសី ខេត្តកំពង់ស្ពឺ ទី២ ឈ្មោះ ញេ សុអឿន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ រោងចក្រ ស្នាក់នៅនិងស្រុកកំណើត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្បច្ចុប្បន្នអ្នកទាំងពី កំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី។

img_0494 img_0496 img_0501 img_0514}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ