ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌសែនសុខចុះពិនិត្យស្តង់ដារបច្ចេកទេសតាមក្លឹបកំសាន្តនានា

2 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង១៤ និង០០នាទីថ្ងៃទី ១៨.១១.២០១៦ ក្រុមកាងារចំរុះដែលដឹកនាំដោយលោកស្រី ព្រុំ រដ្ឋា អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានចុះធ្វើការត្រួតពិនិត្យលិខិតអនុញ្ញាត និងលក្ខណះបច្ចេកទេស ក្លឹបកម្សាន្តចំនួន០២ ទីតាំង រួមមានក្លឹប មូណាកូ និងក្លឹបប្លូហ្សូន ដែលមានទីតាំងស្ថិតនៅ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាលទ្ធផលក្រុមការងារបានណែនាំអោយម្ចាស់ក្លឹបកម្សាន្តធ្វើកែសម្រួលដូចខាងក្រោម៖
១.ពង្រីកកន្លែងចំណតអោយធំទូលាយ
២.ត្រូវបន្ថែមច្រកសុវត្ថិភាពចេញពីក្លឹប
៣.ត្រូវបន្ថែមបំពង់ពន្លត់អគ្គិភ័យបន្ថែមអោយបានច្រើន
៤.ត្រូវមានសញ្ញាប្រកាសអាសន្នពេលមានភ្លើងឆេះកើតឡើង
៥.មិនត្រូវចតរថយន្តនៅលើចិញ្ចើមនិងទ្រូងផ្លូវសាធារណះ
៦.ជៀសវាងបណ្តឹងអ្នកជិតខាង

ទន្ទឹមនិងការចុះពិនិត្យស្តង់ដារបច្ចេកទេសខាងក្នុង និងខាងក្រៅរបស់ក្លឹប  បងប្អូនប្រជាពលរដ្ឋស្នើសុំដល់អាជ្ញា ធរសង្កាត់ ខណ្ឌ មេត្តាជួយពិនិត្យ និងណែនាំម្ចាស់ក្លឹបច្រើនកន្លែងទៀតដែលតែងតែរំខានដោយសំលេង ជាពិសេស ការអុកឡុកពីសំណាក់បងតូចបងធំ មានការវាយកាប់បង្កភាពអណាធិតេយ្យ ដែលនាំប៉ះពាល់ដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។

 

15078870_1758227361104667_3426222463832163010_n 15094392_1758227474437989_5984922751876463062_n15032124_1758227404437996_2560295064347558814_n

1c081d43-f742-4301-aa34-45d6d647576d 91d0bf7a-7e9b-4f83-8bde-340e0802be6b 108ec60b-6c46-4fb6-aa67-ba48cbb7c281 a50f5197-32d2-4d54-aeed-3599e7eb633eif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!