អះអាងថាខ្លួនជាមេធាវី និងជាអង្គរក្សបោកលុយជាង២មុឺនដុល្លារ ហើយគេចខ្លួនបាន១ឆ្នាំ មកវិញត្រូវសមត្ថកិច្ចវាយខ្នោះ

2 ខែ មុន 265 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ បុរសម្នាក់អះអាងថាខ្លួនជាមេធាវី និងជាអង្គរក្សបានប្រើល្បិចឆបោកលុយពីប្រជាពលរដ្ឋជាបន្តបន្ទាប់រួចក៏គេចខ្លួនបាត់ ១ឆ្នាំ ត្រឡប់មកវិញ ត្រូវជនរងគ្រោះប្រទះឃើញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលទួលសង្កែ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកេវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ ប៊ុន យ៉ុង ភេទប្រុស អាយុុជាង ៤០ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ដោយជិះរថយន្ត មួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2F-5293។ ចំណែកឯជនរងគ្រោះដែលត្រូវជនសង្ស័យឆបោកប្រាក់អស់ជិត ១មឺុនដុល្លាអាមេរិកដោយរត់ការថ្លៃបង់ពន្ធ័រថយន្តឲ្យនោះមានឈ្មោះ រត់ សុផាត ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ ទិញលក់រថយន្ត (គោកជេរថយន្ត) ដែលមានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងជនរងគ្រោះ ២នាក់ផ្សេងទៀតដែលមិនបានស្គាល់នោះ ត្រូវជនសង្ស័យឆបោកទឹកប្រាក់សរុបចំនួន ៥៨៥០ដុល្លាអាមេរិក។

បើតាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឃើញជនសង្ស័យ រួចមកក៏ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ហើយក៏ប្រគល់ឲ្យសមត្ថកិច្ចដោយចោទថា ខ្លួនគេបានឆបោកយកប្រាក់អស់ជិត ១មឺុនដុល្លាអាមេរិក រួចក៏គេចខ្លួនបាត់ជាង ១ឆ្នាំ ដោយបានប្រាប់ថា រត់ការថ្លៃបង់ពន្ធ័រថយន្ត។ លុះមកដល់ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះ ក៏បានប្រទះឃើញជនសង្ស័យជិះរថយន្ត មួយគ្រឿងមកម្តុំប៉ុស្តិ៍ទួលសង្កែ ហើយក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ក្រោយពីធ្វើការសួរនាំរួចមក ទើបដឹងថាករណីនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅខណ្ឌជ្រោយចង្វារ ហើយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ក៏បានបញ្ជូនជនសង្ស័យទៅឲ្យសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ចាត់ការបន្ត។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់៕ដោយ៖ ស៊ុនតិច

1be42fb5-f8c0-4b42-8bdf-042aaee8406a ae03bd62-4b6e-4c36-9030-8466978caf39 f223116a-48ea-4c07-92b3-e42e6f39498a

អាន៖  គ្រឿងញៀនទៀតហើយ គឺទិញចេញពីទួលគោកម្តុំរោងចក្រឆ្នាំង ត្រូវសមត្ថកិច្ចខណ្ឌផ្សេងគេចាប់បាន

 

 

ខ្ទេីយប្រេីល្បិចស្រីស្អាត ទាក់ប្រុសក្មេងយកទៅរួមភេទ រួចសីុម៉ូតូដាច់បាត់ បែរប្រាប់ក្រុមគ្រួសារថាស្រីស្នេហ៍ដាក់ថ្នាំ

1 សប្តាហ៍ មុន 37 តូ សុផល

ថៅកែលក់គ្រឿងអគ្គិសនី ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកទីផ្សារម្នាក់ ករណីខ្វះលុយជាង៥ពាន់ដុល្លារ

1 សប្តាហ៍ មុន 33 តូ សុផល

ប្រជាពលរដ្ឋ១៧គ្រួសារសុំអន្តរាគមន៍ពីសម្តេចតេជោរកយុត្តធមិ៍ពីសមាគមន៍ជនពិការអភិវឌ្ឍន៍ សន្សំប្រាក់បានឆបោកលុយរបស់ពួកគាត់ជាង១២ម៉ឺនដុល្លារ

1 សប្តាហ៍ មុន 80 តូ សុផល

ខ្ចីម៉ូតូថាទៅហូបអី តែទៅបាត់រហូត ឃើញមុខភ្លាមចាប់ផ្ទាល់ដៃអោយនគរបាលប៉ុស្តិ៍ទឹកថ្លា!

2 សប្តាហ៍ មុន 165 តូ សុផល

ឃាត់ខ្លួន ថៅកែស្រីភ្នាក់ងារវីង (WING) ដែលមាន យីហោ “ចំរើន សុម៉ាលី” សង្ស័យជាប់ពាក់ព័ន្ធ ជាមួយករណីឆបោក

2 សប្តាហ៍ មុន 218 តូ សុផល

អស្ចារ្យ!មន្ត្រីនគរបាលជាតិម្នាក់បោកយកម៉ូតូប្រជាពលរដ្ឋទៅបញ្ចាំ

1 ខែ មុន 88 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

យកគ្រឿងកាឡៃទៅដាក់បញ្ចាំជាលើកទី២ ត្រូវ អាវុធហត្ថខណ្ឌ៧ឃាត់ខ្លួន

1 ខែ មុន 22 តូ សុផល

ប្រើឈ្មោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្កើតរចនាសម្ព័ន្ធកងទ័ពក្លែងក្លាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

1 ខែ មុន 53 តូ សុផល

មេតុងទីន ឈ្មោះ មឿន ផល្លី ឆបោកលុយតុងទីនជាង 20ម៉ឺនដុល្លារ គេចខ្លួនបាត់ទាំងគ្រួសារ (Video)

2 ខែ មុន 615 តូ សុផល

ជនក្លែង Facebook ប្រើឈ្មោះសម្តេចតេជោ ហ៊ុន សែន ហើយបានឧទ្ទេសខ្លួនឯងថា ជាទីប្រឹក្សារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានក្លែងត្រា និងហត្ថលេខសម្តេចតេជោ ហ៊ុន សែន ត្រូវ កម្លាំង​នគរបាល​ចាប់ខ្លួន

2 ខែ មុន 634 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម