ព្រឹតិ្តការណ៍ថ្មីៗ

ឆាកប្រយុទ្ឋត្រូវបានរំសាយ បន្ទាប់ពីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជើងខ្លាំង ០៣នាក់

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តព្រះសីហនុៈ បុរសចំនួន៣នាក់ ត្រូវបានកំលាំងសមត្ថកិច្ចល្បាត ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេបានជិះម៉ូតូចំនួន០២គ្រឿង រួមជាមួយដាវសាំម៉ូរ៉ៃ ធ្វើការប្រដេញគ្នានៅលើដងផ្លូវ ក្នុងបំណងបង្ករហឹង្សា ទៅលើភាគីម្ខាងទៀត នាវេលាយប់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៦ ត្រង់ចំនុច ភូមិ៣សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះសហការណ៏ បានបង្ហើបអោយដឹងថា នៅវេលាម៉ោង ប្រមាណ ២៣និង៣០នាទី យប់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៦ ខណះពេលកំលាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋានគរបាល កំពុងល្បាតនៅតាមផ្លូវ ក៏ជួបប្រទះយុវជន ចំនួន២ក្រុម បានជិះម៉ូតូដេញគ្នាពេញផ្លូវ ទើបកំលាំងការិយាល័យព្រហ្មទណ្ឌធ្វើការទប់ស្កាត់ និងឃាត់ខ្លួនបានមនុស្សចំនួន ០៣នាក់ រួមជាមួយដាវសាំម៉ួរ៉ៃចំនួន ០១ដើម បញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ តាមនិតិវិធីច្បាប់។យុវជនទាំង៣នាក់ដែលសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ
១.ឈ្មោះ ផាន់ ដាឡែន ភេទ ប្រុស អាយុ៣៣ មានមុរបរ ជាង ម៉ូតូមានទីលំនៅ ភូមិ៤ សង្កាត់លេខ៤
២.ឈ្មោះនាក់ធារ៉ា អាយុ៣១ ភេទប្រុសអាយុបើកបរដឹកខ្សាច់
៣.ឈ្មោះទុន វ៉ាន់ណា ភេទប្រុស អាយុ៣១ ធ្វើការហាងម្ហូបស្រស់.។
បច្ចុប្បន្នសមត្ថកិច្ច យុវជនជើងខ្លាំងទាំង៣នាក់ ត្រូវបានកំលាំងជំនាញឃាត់ខ្លួន ធ្វើការសាកសួរ តាមនិតិវិធី។

image image image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ