ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំពិភាក្សា​លើបញ្ហាគ្រឿងញៀន នៅប្លុកមុខ ពេទ្យលោកសង្ឃក្រោមអធតិភាពនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន អាជ្ញាធរគ្រឿងញៀនបានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំលើបញ្ហាគ្រឿងញៀន នៅសាលាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ។

កិច្ចប្រជុំបញ្ហាគ្រឿងញៀន ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរងរាជធានីភ្នំពេញ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ លោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោក ម៉ក់ ហុងអធិការនគរបាលខណ្ឌសែនសុខ លោក ហេន សុវណ្ណ មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមូលដ្ឋាន ។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើបញ្ហារកគន្លឹះ និងមូលហេតុឲ្យឃើញ រាល់សកម្មភាព ដែលបាននិងកំពុងកើតមាន បញ្ហាចរាចរណ៍ ការប្រើប្រាស់ ជួញដូរថ្នាំញៀន នៅម្តុំប្លុកមុខពេទ្យលោកសង្ឃ ដើម្បីឈានដល់ការលុបបំបាត់ បង្ការ បង្ក្រាប ឲ្យមូលដ្ឋានខាងលើនេះ ទទួលបាននូវស្ថិរភាព សុវត្ថិភាព កន្លែងដែលគ្មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។

គួររំលឹកថា សំបុកគ្រឿងញៀនទីតាំងមុខប្លុកពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចរាចរណ៍គ្រឿងយ៉ាងកក្រេីក និងបង្ក្រាបមិនចេះអស់ ដូចជាវែងចកក្នុងបឹង រហូតដល់សមត្ថកិច្ចមួយចំនួនបានរាថយ និងសារភាពថាចុះចាញ់សមរភូមិគ្រឿងញៀន នៅត្រពាំងឈូក។ ទេីបព្រឹកនេះ នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជេីញបេីកកិច្ចប្រជុំជាមួយថ្នាក់មូលដ្ឋាន ផ្តល់ជាអនុសាស្រ្តក្នុងការបង្ការ បង្ក្រាប អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់៕

image

image image image image image

image image}

បន្ថែមយោបល់របស់អ្នក

យោបល់