ព្រឹតិ្តការណ៍ថ្មីៗ

(video)ម៉ូតូបុកម៉ូតូក្បែររង្វងមូលទួលគោក ស្លាប់ម្នាក់នៅកន្លែង

2 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយ ម៉ូតូសងបុកម៉ូតូសង កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចរង្វងមូលទួលគោល តាមបណ្តោយផ្លូវលេខ ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោល ដោយសារ ភាគីបង្កហេតុ បើកបរបញ្ច្រាសផ្លូវ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង បើកបរបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ ស្រាប់តែលឺសំលេងប្រាវ ធ្វើអោយផ្ញាក់ផ្អើល ដល់ប្រជាពរដ្ឋ ក៏នាំគ្នាមកមើល ឃើញមនុស្សប្រុស រងគ្រោះដេកដួល នៅលើថ្នល់ជាតិបាត់ទៅហើយ ។
តាមប្រភពបន្ថែមថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត បានបើកបរម៉ូតូតែម្នាក់ឯង ម៉ាកសង125 សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BG-5356 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាក់សងសេ១២៥ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះដោយបុរសម្នាក់ ដែលជិះបញ្ច្រាសទិសផ្លូវ ក៏ជ្រុលមកប៉ះគ្នា បណ្តាលអោយជនរងគ្រោះដួលប្រាវនៅនិងថ្នល់ បាក់កស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ជនរងគ្រោះដែលស្លាប់ខាងលើត្រូវគេស្គាល់ឈ្មោះ ខៀវ សុវណ្ណ អាយុ ៣៥ ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងរួច និងទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ដើម្បីមកទទួលយកសាកសពជនរងគ្រោះទៅធ្វើបុណ្យ តាមប្រពៃណី ហើយចំណែកម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចវាស់វែងនិងរក្សាទុកអោយក្រុមគ្រួសារមកទទួលយកទៅវិញផងដែរ ៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160521-WA0021  IMG-20160521-WA0014