ព្រឹតិ្តការណ៍ថ្មីៗ

មនុស្ស11នាក់បានស្លាប់ ក្នុងករណីបំផ្ទុះគ្រាប់បែកវាយប្រហារទៅលើរថយន្តដឹកមន្រ្តីប៉ូលិសតួកគី ក្នុងក្រុងអ៊ីស្តង់ប៊ុល

1 ឆ្នាំ មុន 0 តូ សុផល

អភិបាលក្រុងអ៊ីស្តង់ប៊ុលបានថ្លែងកាលពីថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្ស១១បានស្លាប់

ក្នុងករណីវាយប្រហារបំផ្ទុះគ្រាប់បែកលើរថយន្តដឹកមន្រ្តីប៉ូលិសតួកគី ។

ប្រភពពីអ្នកនៅក្បែរកន្លែងកើតហេតុបានប្រាប់ ក្រុមអ្នកសារព៌ត៌មានថា មនុស្ស 36នាក់រងរបួស ៣នាក់ស្ថាន ភាពធ្ងន់ធ្ងរ ចំណែក៧នាក់ទៀតបានស្លាប់បាត់បង់អាយុជីវិតនៅនិងកន្លែងកើតហេតុ។
ការបំផ្ទុះគ្រាប់បែកនេះ កើតឡើងនៅ ចំណុចផ្លូវប្រសព្វមួយនៅជិត អគារសាកលវិទ្យាល័យ ទីក្រុងអ៊ីស្តង់ប៊ុល នៅស្រុក Beyazit ទាំងព្រឹកព្រលឹមខណៈដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរទៅមកយ៉ាងច្រើន កុះករ។

ជុំវិញការវាយប្រហារនេះបណ្តាលអោយរថយន្តមួយចំនួនរងការខូចខាតស្ទើរទាំងស្រុក រីឯអាគារសណ្ឋាគារ ក្បែរនោះមួយចំនួន ក៍មានការជ្រុះធ្លាក់នូវទ្វារបង្អួចមួយចំនួនផងដែរ។ ការបំផ្ទុះនេះ ពុំទាន់មាន អ្នកចេញមុខអះអាងទទួលខុសត្រូវនៅឡើយ ។

ពួកឧទ្ទាមនៃគណបក្សWorkers’ Party ឬ PKK ថាការបំផ្ទុះនេះ បានកំណត់ទិសដៅចំពោះយោធា និងប៉ូលីស ចាប់ពីខែកក្កដានេះតទៅ ស្របពេលដំណើរការនៃសន្តិភាពមានភាពផុយស្រួយរវាងពួកឧទ្ទាម និងរដ្ឋាភិបាល។ក្រុម ISIS ក៍ត្រូវបានគេស្តីបន្ទោស សម្រាប់ការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនៅប្រទេសតួកគីនេះដែរ។

ប្រែសម្រួសជាភាសាខ្មែរដោយ៖ លោក តូ សុផល

160607-tuyrkey-0412_6f425de67c8fdfe3a022c558a1fc5686.nbcnews-ux-2880-1000 download (2) download images (1) images

 

 if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ