ចាំមើល លោក សាំង សុភៈវិចិត្រ បង្ក្រាបទីតាំងហ្គេមគ្រប់ប្រភេទឬយ៉ាងណា? ក្រោយមាន អនុសាសន៍ សម្តេចក្រឡាហោម ស ខេង

3 ខែ មុន 314 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង២០និង០៥ នាទីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក សាំង សុភ័ក្រវិចិត អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះដកហូតទូហ្គេមត្រីចំនួន០១ទូរ និងឃាត់ខ្លួនមនុស្សបាន ០៣នាក់ និងម៉ូតូ ០៤ គ្រឿង នៅចំនុចផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នមនុស្ស និងម៉ូតូត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅអធិការនគរបាលខណ្ឌសែនសុខ ឯហ្គេមត្រីចំនួន០១ទូបានបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ក្នុងនោះមាន២នាក់ជាអ្នកលេង  និងម្នាក់ទៀតជាអ្នកមើលការខុសត្រូវ

ទី១ ឈ្មោះ ម៉ម បូមករា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ សន្តិសុខក្លឹបស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជាអ្នកលេង)។

ទី២ ឈ្មោះ សំ ពិសិទ្ធិ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិទំបន់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ជាអ្នកលេង)។

ទី៣ ឈ្មោះ ឌី ស្រីនាង ភេទស្រី អាយុ ១៩ មុខរបរអ្នកមើលការខុសត្រូវដាក់ពុងត្រីបច្ចុប្បន្នអ្នកលេងនិងអ្នកមើលការខុសត្រូវកំពុងកសាងសំណុំរឿងនៅអធិការដ្ឋានខណ្ឌសែនសុខរីឯវត្ថុតាងបានយកទៅរក្សាទុកនៅសាលាខណ្ឌដើម្បីកម្ទេចចោល។

ពលរដ្ឋសាទរនិងចំណាត់ការរបស់អាជ្ញាធរខណ្ឌសែនសុខដែលតែងតែយកចិត្តទុកដាក់លើការបង្ក្រាប និងបោសសំអាតល្បែងស៊ីសងនេះ។  ដោយឡែក ទីតាំងហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ជាច្រើនកន្លែងទៀតនៅតែបន្តបើកមួយចំអិនកំពិស ហើយហ្គេមអនឡានបង្កប់ល្បែងភ្នាល់ទាំងនេះ កំពុងពង្វក់ទាំងយុវជន និងសិស្សានុសិស្ស មានទាំងកុមារអោយភ្លេចអស់ការសិក្សា ភ្លេចផ្ទះសំបែង អ្នកធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន និងមានប្រព្រឹត្តនូវបទល្មើសផ្សេងៗផងដែរ។

 កន្លងមក លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌដែលទើបនិងផ្លាស់ពីខណ្ឌទួលគោកក៍ធ្លាប់និយាយដោយ ចំហថា មិនហ៊ានបង្ក្រាបទេ ព្រោះទីតាំងហ្គេមបង្ក្រប់ល្បែងស៊ីសងមួយចំនួនខាងលើមានខ្នងធំៗណាស់។ តែមានមតិខ្លះលើកឡើងថា “ការបង្ក្រាបរាល់ដងខ្លាចតែជាវិធីសាស្ត្រ វាយទឹកអោយត្រីផ្អើល ភ័យចូលលបទេមិនដឹង?”

ទោះ យ៉ាងនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌមេត្តាបន្តបង្ក្រាបបោសសំអាតអោយអស់នូវ ហ្គេមអនឡាញ ជ្រោក្រោម Internet ២៤ម៉ោង បង្កប់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងសង្កាត់ទាំង៤  ទីតាំងហ្គេមបាញ់ត្រី(ភូមិត្រពាំង ឈូក) បៀអាប៉ោង ជល់មាន(នៅភូមិទំនប់ និងផ្សារដើមអំពិល) ល្បែងទឹកភ្លៀង (នៅផ្សារជិនណាន ក្នុងសង្កាត់ទឹកថ្លា) កន្ទុយលេខ បៀអាប៉ោង ជាច្រើនកន្លែង(ផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី)។

ឬសគុលនៃ អំពើចោរមក្ម ឆក់ ប្លន់ និងបទល្មើសនានា អំពើហិង្សាក្នុងគ្រូសារ សិស្សគេចសាលា ការចរាចរណ៍គ្រឿងញៀន បណ្តាលអោយសង្គមធ្លាក់ចុះ បាត់បង់ភាពរីកចំរើន និងការអភិវឌ្ឍន៍ គឺបណ្តាលមកពីអាជ្ញាធរមូលដ្ឋានរួមគំនិត និងផ្តល់ឪកាសអោយមេល្បែងបន្តបើកយ៉ាងគគ្លើន មិនញញឺតច្បាប់។ ពលរដ្ឋសង្ឃឹមថាការអាជ្ញា ធរ គ្រប់លំដាប់ជាន់ថ្នាក់អនុវត្តន៍ច្បាប់អោយបានស្មើៗគ្នា ទាំងចំពោះអ្នកមាន និងអ្នក ទាំងអ្នកតូច និងអ្នកធំ កុំអោយដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងថា “ច្បាប់អនុវត្តន៍បានតែចំពោះអ្នកក្រនោះ” ៕

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជា ឱ្យមន្ត្រី កងកំលាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពី។

ការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នកឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសងមិនស្របច្បាប់ ។

សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំងអស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលប លួចបើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អនឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោមល្បែង ក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តី ណែនាំស្តីពី ការ អនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នៅទីស្តីក្រសួងមហាផ្ទៃ ។

04aeff34-d202-416b-8cec-86e810e173fe14721722_704771419673949_4593318993616387143_n-890x400image-262 image-2638ebca6f5-0228-44bd-8a25-4e53efdb984c 9418ee96-0e5b-4eb4-9479-671a58f289e3 08678503-176f-4ee5-b675-fe47be917e56 15027824_1757584154502321_4940304451829014812_n 15032787_1757581267835943_1582442614023584368_n 15055834_1757581261169277_4092562919075883980_n 15056335_1757581244502612_2788949006819055314_n 15073543_1757581211169282_1323019019289469662_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អាន៖  ស្រ្តីជនជាតិចិនម្នាក់សន្លប់សង្ស័យមានជម្ងឺខ្យល់គ ត្រូវគេសែងចេញពីក្នុងរោងចក្រដាក់លើចញ្ចើមផ្លូវ

 

 

អនុសាសន៍ សម្តេចក្រឡាហោម ស ខេង ហាក់គ្មានប្រសិទ្ធិភាព ខណៈ ល្បែងស៊ីសងភ្នាល់ចាក់បាល់ និងហ្គេមអិនធឺណិត កំពុងរីកដូចផ្សិត ក្នុងក្រុងបាត់ដំបង

3 ថ្ងៃ មុន 773 តូ សុផល

ភ្លេចៗខ្លួន ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ បើកវិញអស់ហើយ!

3 សប្តាហ៍ មុន 445 តូ សុផល

ចូលឆ្នាំចិនថ្ងៃទី១ បង្ក្រាបគ្រឿងញៀននៅត្រពាំងឈូក ឃាត់មនុស្ស៦នាក់ រឺបអូសទូហ្គេមបាញ់ត្រី១ទូ VIDEO

4 សប្តាហ៍ មុន 422 តូ សុផល

ជនសង្ស័យជួញដូរថ្នាំញៀន ២នាក់ រួមទាំងថ្នាំញៀន ១២០កញ្ចប់តូច ត្រូវបានបង្រ្កាប និងដកហូត

1 ខែ មុន 80 តូ សុផល

អភិបាលខណ្ឌចំការមនមិនហ៊ានបង្ក្រាបហ្គេមបាញ់ត្រីនៅកោះពេជ្រ 

1 ខែ មុន 303 តូ សុផល

ហ្គេមអនឡាញជាច្រើនទីតាំងក្នុងខណ្ឌសែនសុខត្រូវបានបិទទ្វារ ខណះទីតាំងហ្គេមអនឡាញបង្កប់ ល្បែងស៊ីសង យីហោ 4G INTERNET 88 នៅផ្លូវ២៧១ កំពុងដំណើរយ៉ាងរលូន (Video)

1 ខែ មុន 272 តូ សុផល

ទីតាំងហ្គេមបាញ់ត្រីដុះស្លែនៅតាមផ្លូវ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ កំពុងដំណើរការយ៉ាងរលូន ពលរដ្ឋស្នើអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការផង(វីដេអូ)

1 ខែ មុន 121 តូ សុផល

អីយ៉ា! ល្បីហើយ អាជ្ញាធរខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី

1 ខែ មុន 334 តូ សុផល

ហ្គេមបាញ់ត្រី នៅផ្សារសូរិយាម៉លនៅតែបន្តដំណើរការយ៉ាងគគ្រឹកគគ្រេង ខណះដែល លោកអភិបាល ខណ្ឌឡើងថ្មី និងលោកអធិការខណ្ឌ មិនអនុវត្តន៍តាម អនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង

1 ខែ មុន 483 តូ សុផល

បិទទីតាំងហ្គេមអនឡានមួយកន្លែង អប់រំសិស្សអនុវិទ្យាល័យក្រែង ២០នាក់ដែលចូលលេងភ្លេចការសិក្សា

2 ខែ មុន 59 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម