ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ៩និង០០ នាទី លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ និងសហការីបានចុះទៅសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូន កងកម្លាំងតាមគោលដៅនានាក្នុងមូលដ្ឋានគួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក បុឹល កុសល អភិបាលខណ្ឌសែនសុខ តែងតែចុះ ពិនិត្យតាមគោលដៅនានាក្នុងមូលដ្ឋាន។ លោកបានប្រាប់ថា នៅតាមគោលដៅឈជើងនិមួយៗមានមន្រ្តីសាលាខណ្ឌ និង កងកំលាំងអធិការខណ្ឌ កងរាជអាវុធហត្ថខណ្ឌ កងកំលាំងប្រជាការពារខណ្ឌ បានដាក់គោលដៅ រៀបចំការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងហាមរថយន្តធំៗចូលក្នុងក្រុង ជាពិសេស ជួយសម្រួលដល់ការធ្វេីដំណេីរកំសាន្តរបស់ប្រជាពលរដ្ឋចូលរាជធានីភ្នំពេញបានដើរដោយមិនមានការកកស្ទះ និងបានជួយ ទប់ស្កាត់នូវបទល្មើសផ្សេងៗ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងពិធីព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុកសំពះ ឆ្នាំ ២០១៦ នេះ។
លោក បុឹល កុសល ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកងកម្លាំងទាំងអស់ដែលបានលះបង់ និងចំណាយពេលរួមគ្នាក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់។
}
Tag: បុឹល កុសល