ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃអកអំបុកថ្ងៃទី៣ ប្តីចិត្តខ្លាំងផឹកស្រាស្រវឹង ប្រពន្ធស្តីបន្តិចបន្តូចខឹងដុតផ្ទះចោល!

2 ឆ្នាំ មុន 0 តូ សុផល

សៀមរាប៖ បុរសម្នាក់ផឹកស្រាស្រវឹង ខឹងប្រពន្ធស្តីបន្ទោសបន្តិចបន្តួច កើតរឿងក្តៅក្រហាយ ដុតផ្ទះខ្លួនឯងចោលបណ្ដាលឲ្យខូចខាតផ្ទះប្រហែល៥០% តែសំណាងល្អត្រូវបានប្រជាពលរដ្ឋក្បែរខាង ជូយពន្លត់បានទាន់ពេលវេលា។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិតាភ្ញា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា បុរសជាប្តីកំហូចដែលផឹកស្រាស្រវឹងហើយដុតផ្ទះខ្លូនឯងចោលនោះមានឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ របស់នៅក្នុងភូមិឃុំកើតហេតុ បន្ទាប់ពីប្តីដុចផ្ទះខ្លួនឯងចោលរួចមក ប្រពន្ធឈ្មោះ ស៊ូ សោ អាយុ ២៨ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចនគរបាលស្រុកជីក្រែង សូមឲ្យសមត្ថកិច្ចនគរបាលស្រុក ធ្វើការឃាត់ខ្លួនប្តីរបស់គាត់យកទៅផ្តន្ទាទោសតាមច្បាប់ពីព្រោះ ប្តីរបស់គាត់តែងតែប្រើអំពើហឹង្សានៅពេលដែលគាត់ស្រវឹងម្តងៗ។

ភ្លាមៗនោះកម្លាំងនគរបាលស្រុកបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីធ្វើការសាកសួរ និងមានវិធានការបន្តទៀត។
លោកអធិការនគរបាលស្រុកបានបន្តថា ផ្ទះដែលរងការខូចខាត់នោះធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តា ក្រាលក្តា មានទំហំ ៥គុណ៧ម៉ែត្រ និងខូចខាតរបស់របរមួយចំនួនទៀត។

ដោយ រើត សុធី

14639698_432256377162473_7531835748839007905_n 14991823_432256403829137_9148010617210028957_n 15095523_432256373829140_3638886377148298429_n

}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!