ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញៀវទេសចរទៅកំសាន្តនៅខេត្តកោះកុងកើនឡើងជាងប្រមាណ១៤០៦០នាក់រយៈពេល៣ថ្ងៃ

2 ឆ្នាំ មុន 45 តូ សុផល

កោះកុង៖រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យអ៊ំទូក អកអំបុក និងសំពេះព្រះខែមានភ្ញៀវទេសចរជាតិ អន្តរជាតិមកកំសាន្តយ៉ាងច្រើនកោះករគួរអោយកត់សម្គាល់។នេះបើយោងតាមសំដីលោកប៊ុន បៀវប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងបានអោយដឹងថា កំនើនភ្ញៀវទេសចរដែលមកកំសាន្ត នាឱកាសបុណ្យអុំទូករយៈពេល៣ថ្ងៃនេះសរុបចំនួន១៤០៦០នាក់ ក្នុងនោះមានភ្ញៀវបរទេស២០%  បើគិតជាមួយថ្ងៃធម្មតារយៈពេល១ខែមានភ្ញៀវត្រឹមតែជាង៩ពាន់នាក់បណ្តោះសរុបទាំងភ្ញៀវបរទេស។

លោក ប៊ុន បៀវ បានបន្តថា សំរាប់សេវាផ្ទះសំណាក់ សណ្ឋានគារ រីសត គឺគាត់កំណត់អោយយកតម្លៃសមរម្យ គឺថ្ងៃធម្មតាផ្ទះសំណាក់១២ដុល្លារទៅ១៥ដុល្លាេសំរាប់ថ្ងៃបុណ្យមិនអោយយកលើស២០ដុល្លារទៅ២៥ដុល្លារទេ។ចំណែកអាហារដ្ឋានវិញ គឺពួកគាត់សុខចិត្តលក់តម្លៃធម្មតា មិនមានការដំឡើងថ្លៃទេ។

តំណាងភ្ញៀវទេសចរណ៌ជាតិមួយក្រុមលោក ទី លៀង បាននិយាយថាចំពោះថ្លៃអាហានិងការស្នាក់ពួកគាត់ទទួលយកបានមិនថ្លៃទេគឺមានតម្លៃសមរម្យ គ្រាន់តែមិនមានកន្លែងស្នាក់នៅគ្រប់គ្រាន់ដោយសារនៅតាមផ្ទះសំណាក់ក្នុងខេត្តត្រូវបានភ្ញៀវកក់អស់ទៅហើយ។ចំណែកផ្លូវថ្នល់មានការលំបាកនិងធ្វើដំណើរបន្តិចពីព្រោះផ្លូវជាតិលេខ៤៨នេះមានការខូចខាតជាង៦០កន្លែងចាប់តាំងពីថ្នល់បំបែកស្រែអំបិលមកគាត់សូមសំណុំពរអាជ្ញាធរមន្ទីសារធារណៈការណ៌និងដឹកជញ្ជូនខេត្តកោះកុងមេត្តាពិនិត្យមើលផង។

លោកសៀក បុន ប្រធានសហគមន៌ពាមក្រសោបបាននិយាយថាភ្ញៀវទេសចរណ៌រដូវបុណ្យអ៊ុំទូករយះពេល៣ថ្ងៃនេះមានភ្ញៀវទេសចរណ៌ជាតិចូលមកកំសាន្តប្រហែលចំនួន៣៥០០នាក់ច្រើនជាងថ្ងៃធម្មតាសេវាផ្សេងៗការលក់ម្ហូបអាហារគឺពុំមានឡើងថ្លៃទេ។

អាជីវករលក់ដូរនៅរមណីដ្ធានពាមក្រសោបមានការសប្បាយចឹត្តរីករាយហើយនិយាយថាលក់ដូរដាច់ជាងថ្ងៃធម្មតាពីព្រោះភ្ញៀវច្រើនជាងឆ្នាំទៅនិងថ្ងៃធម្មតា។

ចំណែកលោកប៊ុន ប្រៀវ ប្រធានមន្ទីរទេសចរណ៌ខេត្តកោះកុងបាននិយាយថាខេត្តមានការយកចឹត្តទុកដាក់ពង្រីកបន្ថែមនូវហេដ្ធានរចនាសម្ព័នទេសចរណ៌បន្ថែមនិងរៀបចំព្រឹត្តិការណ៌ផ្សេងៗៗដើម្បីទាក់ទាញមួយចំនួនទៀតដូចជា៖

១/ដំបន់វារីអគិសនី

២/ធ្នេរខ្សាច់ប៉ាក់ខ្លង

៣/តាមបណ្ដោយកោះផ្សេងៗ

៤/តារាសាគនិងតំបន់សេដ្ធកិច្ចពិសេស ៕

ដោយ.នាគ ស ប្រចាំខេត្តកោះកុង

dec11582-a949-4232-a2a4-3e8f4705eee4022c4db5-a734-4e9e-bc1c-0823d8a2b21d

d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!