ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខបញ្ចេញថ្វីដៃបង្ក្រាបជនសង្ស័យប្រុុសស្រី៤នាក់ រួមទាំងថ្នាំញៀន១កញ្ចប់ធំ

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួននាក់ដែលជាប់ពាក់ពន្ធ័ករណីគ្រឿងញៀនត្រូវបានកំលាំង នគរបារដ្ឋបាលប៉ុស្តិ៍ឃ្មួញធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់រួមនិងវត្ថុតាងថ្នាំញៀន១កញ្ចប់ធំឧប្បករណ៍ប្រើប្រាស់មួយចំនួន។

សមត្ថកិច្ចបានអោយដឹងថាការឃាត់ខ្លួនលើកទី១នៅចំណុផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញនៅវេលា ម៉ោង១១ និង៣០នាីដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ចាប់យកថ្នាំញៀន១កញ្ចប់ធំនិងម៉ូតូ១គ្រឿងគឺនៅពេលដែលកំលាំងសមត្ថកិច្ចកំពង់ធ្វើកការល្បាតហើយឃើញជនសង្ស័យទាំងពីនាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគី ស្មាស់ រេវ៉ូពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1T-0401ហើយឃាត់អោយឈប់ពេលនោះពួកគេបាន បោះថ្នាំញៀនចោល ទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់ទី១ឈ្មោះ អ៊ុង ម៉ាឡៃ ហៅពៅ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិសែនសុខ០៥ សង្កាត់ឃ្មួញខណ្ឌសែនសុខទី២ឈ្មោះ ឆេង លក្ខិណា ហៅអាក្រឹម ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិសែនសុខ០៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយ បច្ចុប្បន្នស្នាក់នៅភូមិស្លែងរលើង សង្កសត់ទឹកថ្លាខណ្ឌសែនសុខ។

ករណីទី២សមត្ថិច្ចបានបន្តចុះធ្វើរដ្ឋបាលនៅចំណុចសហគមន៍សែនសួរស្តីស្ថិតនៅផ្ទះលេខ៣១៦ក្រុម២វេលាម៉ោង០១និង៤០នាទីថ្ងៃ ខែ ឆ្នាំដដែលបានឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ដោយជនសង្ស័យទី១ឈ្មោះ សម្បតិ ជា ហៅអាមាំង ហៅអារត្ន័ អាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដនិងទី២ឈ្មោះ រិទ្ធ គន្ធា ហៅ អាល័ក្ខ ភេទស្រីី អាយុ ២៧ឆ្នាំមុខរបរមិនពិត អ្នកទាំង២ស្នាក់នៅបន្ទប់ជួលខាងលើ

លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី ទាំងបួននាក់នេះបានគឺកំលាំងល្បាតប៉ុស្តិ៍បានសហការណ៍ជាមួយកំលាំងអន្តរាគមន៍ខណ្ឌនិងដោយមានការបញ្ជាពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយលោកដឹកនាំនិងធ្វើការល្បាត ក្នុងមូលដ្ឋាន និងមានការស្រាវជ្រាវទើបឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់នេះ។

ក្រោយមកកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ២នាក់ឈ្មោះ អ៊ុង ម៉ាឡៃ ហៅពៅ និងឈ្មោះ ឆេង លក្ខិណា ហៅអាក្រឹម យកមកឆែកផ្ទះបានរកឃើញវត្ថុតាងមានដាវសាំម៉ូរ៉ៃ១ដើម ដែកចុងច្រួចកែឆ្នៃសំរាប់ឆ្កិះសោរបន្ទប់ ចំនួននិងសម្ភារះសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនបន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការបន្តតាផ្លូវច្បាប់៕

11872305_10153513108267508_7760316066293043812_o
5d492ae7-2f78-4017-9ac9-d3229a44fc71 ba229d0d-2ce6-4a58-b65e-530688ec4200 - Copy fcf7f964-be12-43a2-b53e-b25c5160c47b} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ