ព្រឹតិ្តការណ៍ថ្មីៗ

ស៊យម្លេះ!​!​ឡើងផ្ទះគេមិនទាន់បានយកអីផង​ ​ម្ចាស់​ឃើញទាន់ស្រែកផ្អើលត្រូវសមត្ថកិច្ចក្របួចកអាវជាប់

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណ:ដែលជនសង្ស័យរូបនោះគាស់ផ្ទះបំណងចូលលួចទ្រព្យសម្បត្តិអ្នកដទៃ តែយឺតពេលត្រូវម្ចាស់ផ្ទះដឹងទាន់ស្រែកផ្អើលបងប្អូនពលរដ្ឋនិងសមត្ថកិច្ចនាំគ្នាដេញស្ទាក់ចាប់បាន។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះលេខ១៤៦j ផ្លូវលំ ក្រុមទី៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

ជាមួយគ្នានេះដែរ លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួននោះមានឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខែ្មរមាន មុខរបរមិនប្រាកដ មានទីលំនៅសង្កាត់គីឡូម៉ែត្រលេខ៦ ។ ចំណែកជនរងគ្រោះឈ្មោះ ខែម វាសនា ហៅ ក្រឹម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅចំណុចកើតហេតុខាងលើ ។

មន្ត្រីមូលដ្ឋានក៏បានអោយដឹងផងដែរថា មុនកើតហេតុ ជនសង្ស័យដើរចុះឡើងឃើញឱកាសល្អ ក៏ឡើងផ្ទះជនរងគ្រោះជាន់ទី១ ហើយទាញបង្អូចផ្ទះភ្លាមនោះជនរងគ្រោះបានឃើញស្រមោលឆ្លងកាត់ មើលយូរទៅកាន់តែច្បាស់ថាជាមនុស្សក៏ស្រែកថាចោៗ ហើយប្រជាពលរដ្ឋ និងកម្លាំងអធិការដ្ឋានដែលកំពុងល្បាត និងប៉ុស្តិ៍បានអន្តរាគមន៍ នៅក្បែរនោះនាំគ្នាដេញចាប់ឃាត់បានភ្លាមៗ យកមកធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍មូលដ្ឋាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីប៉ុស្តិ៍ទួលសង្កែបញ្ជូនខ្លួនមកឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

IMG-20160607-WA0172-1

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ