ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថបន្ទាយមានជ័យបញ្ជូនមុខសញ្ញាជួញដូរ និងថ្នាំញៀនចំនួនជិត២ពាន់គ្រាប់ទៅតុលាការ

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

បន្ទាយជ័យ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ  បានអោយភ្នាក់ងារដឹងដែរថា កាលពីរសៀលថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៦នេះ កម្លាំងជំនាញអាវុធហត្ថរបស់លោកបានបញ្ជូនបុរសម្នាក់ជាមុខសញ្ញាចាស់ករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីកម្លាំងបានធ្វើការបង្ក្រាបឃាត់ខ្លួនកាលពីម៉ោង៤រសៀលថ្ងៃទី០៦ម្សិលមិុញនេះ នៅចំណុចផ្លូវស្ថិតក្នុងភូមិក្តឹបថ្ម។

 

លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថរូបនេះបានអោយដឹងទៀតថាបុរសដែលត្រូវបញ្ជូនទៅតុលាការមានឈ្មោះ យួន ចាន់ឌី អាយុ៥៣ឆ្នាំ មានមុខរបបរត់ម៉ូតូឌុប ស្នាក់នៅភូមិ បន្ទាយមានរិទ្ធ ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ហើយជនសង្ស័យរូបនេះផងដែរគឺធ្លាប់ជាប់គុកជាច្រើនដងមកហើយក្នុងករណីគ្រឿងញៀន តែដោយមិនរាងចាលពេលចេញមកក៏ប្រកបមុខរបរជួញដូរបន្តទៀត រហូតត្រូវកម្លាំងលោកតាមដាមខាត់ខ្លួនបានដោយដកហូតវត្ថុតាងថ្នាំ ញៀនប្រភេទមេតំហ្វេតាមីនហៅយ៉ាម៉ាចំនួន១៩៩៣គ្រាប់ និងមធ្យោបាយម៉ូតូ១គ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1G-5910 និងទូរ ស័ព្ទ២គ្រឿង។

IMG-20160607-WA0110 IMG-20160607-WA0111 IMG-20160607-WA0093} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ