ព្រឹតិ្តការណ៍ថ្មីៗ

មេតុងទីន ឈ្មោះ មឿន ផល្លី ឆបោកលុយតុងទីនជាង 20ម៉ឺនដុល្លារ គេចខ្លួនបាត់ទាំងគ្រួសារ (Video)

1 ឆ្នាំ មុន 9 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១១ វិច្ឆិកា ២០១៦នេះ នៅភូមិបាយ៉ាប(ក្រុងថ្មី) ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលរឿងមេតុងទីនឈ្មោះ មឿន ផល្លី ភេទស្រី អាយុ៤៦ឆ្នាំ មានមុខរបរជាអ្នក លក់ខោអាវ នៅផ្សារឈូកមាស បានបោកលុយបានជាង២០ម៉ឺនដុល្លារ យកទៅហ៊ឺហាជីវភាពផ្ទាល់ខ្លួន ខណៈ ដែល កូនតុងទីនជាច្រើននាក់កំកំពុងនាំគ្នាផ្តិតមេដៃប្ដឹងទៅតុលាការដែលអាចប្រឈមជាប់ពន្ធធានាគារ ប្រសិន បើមិនព្រមចេញមុខដោះស្រាយ។

តាមការអះអាងរបស់កូនតុងទីន បានឲ្យដឹងថា មេតុងទីនឈ្មោះ មឿន ផល្លី មានមុខរបរជាអ្នក លក់ខោអាវ នៅផ្សារឈូកមាស បានដើរប្រមូលលុយតុងទីនេះយូរឆ្នាំមកហើយ ហើយក៏បានធ្វើជាមេតុងទីនជាង៥ឆ្នាំមក ហើយដែរ ប៉ុន្តែមិនធ្លាប់មានបញ្ហានោះទេ គឺទើបតែមួយរយៈចុងក្រោយនេះស្រាប់តែមានបញ្ហា ព្រោះរាល់ពេល កូនតុងទីនដែលចង់ដេញ ដេញមិនបានព្រោះការឡើងថ្លៃជាបន្តបន្ទាប់ ពោលគឺមេតុងទីន មឿន ផល្លី រូបនេះ បានដាក់ការខ្ពស់ ប្រមូលយកខ្លួនឯង ហើយបើអ្នកដែលដេញបានក៏មិនព្រមប្រមូលលុយឲ្យគេដែរដោយយក លេសនេះលេសនោះមិនចេះអស់។ កូនតុងទីនខ្លះអាចដេញបានលុះត្រាតែអោយលុយ មេ ៣០ម៉ឺនរៀលទើបមេ ប្រមូលអោយ។
តាមតួលេខកូនតុងទីដែលមកផ្តិតមេដៃម្សិលម៉ិញ ១៨នាក់ សរុបជាទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ ដោយឡែក កូនតុងទីនប្រមាណជាង ៤០០នាក់ផ្សេងទៀតមិនទាន់មកផ្តិតមេដៃនៅឡើយដូច្នេះ មិនទាន់អាចសន្និដ្ឋានតួ លេខនៃចំនួនទឹកប្រាក់ដែលមេតុងទីន ឈ្មោះ មឿន ផល្លី ឆបោកយកទៅនៅឡើយ។

ប្រភពពីបន្តទៀតថា កាលពពីជាងមួយសប្តាហ៍មុន មេតុងទី ឈ្មោះ មឿន ផល្លី បានប្រាប់ថាខ្លួនមានជម្ងឺ ត្រូវ ទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម ហើយត្រូវត្រឡប់មកវិញនៅថ្ងៃទី ៧ វិច្ឆិកា ២០១៦នេះ តែរហូត ដល់ថ្ងៃទី ១១ វិច្ឆិកា ២០១៦ មិនឃើញត្រឡប់មកវិញ ដោយទ្វារចាក់ទ្វារផ្ទះចោល ទាំងកូនប្រុសស្រីនាក់ទៀត ក៍បានចាក់ចេញអស់ដែរចំណែកប្តីជាមន្តីយោធានៅឯស្រុកជ្រៃធំ ខេត្តកណ្តាលក៍បានគេចខ្លួនបាត់ដែរ ជាពិសេសទាំងលេខទូរស័ព្ទ និង Acount Facebook គឺបិតទាំងអស់ ទើបមានការភ្ញាកផ្អើល និងនាំគ្នាមកដាក់ពាក្យបណ្តឹង។

សូមបញ្ជាក់អោយកាន់តែច្បាស់ មេតុងទីនឈ្មោះ មឿន ផល្លី ភេទស្រី អាយុ៤៦ឆ្នាំ មានមុខរបរជាអ្នក លក់ ខោអាវ នៅផ្សារឈូកមាស ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ភូមិ ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកប្តីឈ្មោះ សើ យ៉ុង អាយុ ៥០ឆ្នាំ ជាមន្ត្រីយោធានៅស្រុក ជ្រៃធំ ខេត្តកណ្តាល ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ កូនទី១ មានឈ្មោះ យ៉ុង លីយ៉ា ភេទ ស្រី អាយុ ២១ឆ្នាំមុខរបរជាសិស្ស កូនទី ២ ឈ្មោះ យ៉ុង លីដា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរជាសិស្ស និងកូនប្រុសចិញ្ចឹមទី៣សុំពីABC ម្នាក់ទៀត មានអាយុជិត៣ឆ្នាំ។

65c06983-e1d2-4f6e-8864-7735262c7c30632fefd5-d927-459b-b341-0f67c822f23f43a0753d-e783-4ca6-82e4-250ec2c259f0bfc027b3-49f9-4cde-a14a-a03b95db7276fc017f98-5af5-49db-bd20-9fe5e3944b8b1d8181cf-32c1-4ce9-b576-226841c1e3b1 973ce0d9-9dd9-4eb9-8204-c81c96b4536c4dc914a5-a696-413e-acdf-e28bfea6bbbb f7fbc76a-e04c-4f6f-b263-4922b2c17ef478dfea9f-a023-418a-a25f-5341c8b86763-1document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ