ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអធិកាដ្ឋានខណ្ឌឬស្សីកែវចុះបង្ក្រាបទីតាំងមួយកន្លែងឃាត់បានមនុស្សចំនួន៦​នាក់និងថ្នាំញៀន២កញ្ចប់ (video)

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ៖ទីតាំងគ្រឿងញៀនមួយកន្លែង ក្នុងខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងអធិការដ្ឋានចុះឆ្មក់បង្ក្រាប កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៧មិថុនា ឆ្នាំ២០១៦ នៅផ្លូវរថភ្លើងក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ដោយមានការដឹកនាំដោយលោក ម៉ៅ ចាន់ថុន នាយរងផ្នែកព្រហ្មទណ្ឌ និងនាយប៉ុស្តិ៍ទួលសង្កែ លោក ហ៊ុយ ហ៊ាន ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដកហូតថ្នាំញៀនចំនួន២កញ្ចប់ និងសំភារ:សេពគ្រឿងញៀនមួយចំនួនរួមទាំងកាំបិតមួយផងដែរ។

 

លោក ណយ ចាន់ណារ័ត្នមន្ត្រីព្រហ្មទណ្ឌខណ្ឌឫស្សីកែវបានអោយដឹងថា យុវជនជាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១ឈ្មោះមាន រតនា ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរចុងភៅ  ទី២ឈ្មោះ អុល សំណាង ភេទប្រុស អាយុ២០ឆ្នាំ មានមុខ របរចុងភៅ ទាំង២នាក់ស្នាក់នៅហាាងអីុយូ ភូមិទួលសង្កែ ទី៣ឈ្មោះ ធា បុរី ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរធ្វើនំស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី៤ឈ្មោះនឹក រតនា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ទី៤ ឈ្មោះ ចាន់ វិរ:  អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម១២ សង្កាត់ទួលសង្កែ និងម្នាក់ទៀត ហាន ហួន អាយុ២២ឆ្នាំ មុខរបរនំ ស្នាក់នៅភូមិទួលសង្កែ  សង្កាត់ទួលសង្កែ។

 

បច្ចុប្បន្ន ជនទាំង៦នាក់នោះកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ។

IMG-20160607-WA0127 IMG-20160607-WA0133IMG-20160607-WA0129IMG-20160607-WA0125IMG-20160607-WA0134IMG-20160607-WA0136IMG-20160607-WA0137

 

 

ព័ត៌មានពាក់ព័ន្ធ