ជនក្លែង Facebook ប្រើឈ្មោះសម្តេចតេជោ ហ៊ុន សែន ហើយបានឧទ្ទេសខ្លួនឯងថា ជាទីប្រឹក្សារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានក្លែងត្រា និងហត្ថលេខសម្តេចតេជោ ហ៊ុន សែន ត្រូវ កម្លាំង​នគរបាល​ចាប់ខ្លួន

9 ខែ មុន 640 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងនោះមានម្នាក់ គឺជាបុគ្គលិក នៅស្ថាប័នមីក្រូហិរញ្ញវត្ថុ «បំណងប្រាថ្នា» ដែលបានក្លែង Facebook ដោយប្រើឈ្មោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ត្រូវបាននគរបាល បង្ហាញមុខជាសាធារណៈ នៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បន្ទាប់ពីត្រូវចាប់ខ្លួន កាលពីម្សិលមិញ និងនៅព្រឹកមិញនេះ។ជនសង្ស័យទាំង២នាក់ នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្រោយពេលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន បំពេញសំណុំបែបបទចប់។

នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃនេះ ដែលធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន ព្រមទាំងមានការចូលរួមពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំសម្របសម្រួល តាមផ្លូវច្បាប់។

នៅក្នុងសន្និសីទកាសែត លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានថ្លែងថា ជនសង្ស័យទី១មានឈ្មោះ ឈួន សារុន អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នជាបុគ្គលិកនៅស្ថាប័ន មីក្រូហិរញ្ញវត្ថុ «បំណងប្រាថ្នា» ត្រូវបានចាប់ខ្លួននៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងជនសង្ស័យទី២ឈ្មោះ សួន ចាន់រតនៈ អាយុ២៤ឆ្នាំ រស់នៅភូមិទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ បានបង្កើត Account Facebook ដោយប្រើឈ្មោះប្រមុខរាជរដ្ឋាភិបាល ដាក់ថា «សម្តេច ហ៊ុន សែន» ហើយបានឧទ្ទេសខ្លួនឯងថា ជាទីប្រឹក្សារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយបានក្លែងត្រា និងហត្ថលេខសម្តេចតេជោ ហ៊ុន សែន ទៀតផង។ ពួកគេបានបង្ហាញខ្លឹមសារទាំងនេះ នៅវេលាម៉ោង១១៖៣១ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ បន្ទាប់ពីមានការបង្ហោះក្លែង និងប្រើឈ្មោះសម្តេចនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះ កម្លាំងនគរបាលជំនាញរបស់លោក ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សៀង សុខ បានធ្វើការស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ឈួន សារុន នៅថ្ងៃម្សិលមិញ ស្ថិតនៅភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រួចហើយបន្តចាប់ជនសង្ស័យម្នាក់ទៀត នៅព្រឹកមិញ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ អ៉ី សុខឃី បានថ្លែងថា កម្លាំងនគរបាលរបស់លោក បាននិងកំពុងស្រាវជ្រាវតាមចាប់ជនដែលពាក់ព័ន្ធ ថែមទៀតនៅក្នុងបទល្មើសនេះ។ លោកថា «នៅពេលចាប់ខ្លួនពួកគេ យើងបានរកឃើញឯកសារ ហើយជនសង្ស័យបានសារភាពទទួលកំហុសដែលបានប្រព្រឹត្ត ហើយពាក់ព័ទ្ធអ្នកមួយចំនួនទៀត ដែលយើងកំពុងស្រាវជ្រាវ»។

សម្រាប់ទង្វើរបស់ពួកគេនេះ ត្រូវបានប្រធាននាយកដ្ឋានរូបនេះចាត់ទុកថា ជាការប៉ះពាល់យ៉ាងធ្ងន់ដល់កិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន និងនាំឲ្យមានការយល់ច្រឡំពីសាធារណជនទាំងឡាយ។ លោកបានបញ្ជាក់ថា «វាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស របស់សម្តេចតេជោ ហ៊ុន សែន និងមានការយល់ច្រឡំលើការងារ ពីសាធារណជនរបស់រាជរដ្ឋាភិបាល»។

នៅក្នុង Account Facebook ដែលពួកគេបង្កើតនោះ ក៏បានបង្ហោះខ្លឹមសារនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរដូចជាខ្លឹមថា «មានតែរៀបចំសង្គ្រាមវាយកម្ទេចទីក្រុងភ្នំពេញទេ ទើបយើងមានលុយចាយនឹងគេ» និងខ្លឹមសារមួយទៀតថា «ខ្ញុំរំលាយក្រុមនាគរាជចោលហើយ បើនរណាយកឈ្មោះយើងទៅប្រើ បើយើងដឹង នឹងសម្លាប់ចោលមិនរើសមុខ»។

លោក សៀង សុខ បានថ្លែងថា ពាក់ព័ន្ធនឹងបទល្មើសវិញ គឺពួកគេត្រូវបានចោទប្រកាន់តាមមាត្រា ៦២៦ និងមាត្រា៦២៩ ក្រោមបទចោទប្រកាន់ «ក្លែងបន្លំឯកសារសាធារណៈ» ដែលត្រូវផ្តន្ទាទោសពី៥ទៅ១០ឆ្នាំ និងតាមបញត្តិ នៃក្រមព្រហ្មទណ្ឌ មាត្រា៦៣០ ត្រូវបានចោទប្រកាន់ពីបទ «ប្រើប្រាស់ឯកសារក្លែង» ដែលត្រូវផ្តន្ទាទោស ពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់៤ទៅ១០លានរៀល។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវប្រើ Facebook ក្លែងឈ្មោះរបស់អ្នកដទៃ និងបង្ហោះខ្លឹមសារផ្សេងៗនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់គេនោះទេ ហើយនេះដល់ថ្នាក់ទៅក្លែង និងយកឈ្មោះសម្តេចទៅប្រើទៀត។ ម្នាក់ៗត្រូវចេះប្រើ និងលេង Facebook ដោយប្រើឈ្មោះពិត និងបង្ហោះខ្លឹមសារមិនប៉ះពាល់អ្នកដទៃទើបមិនប្រឈមផ្លូវច្បាប់។

សមត្ថកិច្ចបានអំពាវនាវឱ្យអ្នកប្រើប្រាស់ Facebook ទាំងអស់គោរពច្បាប់ ហើយជៀសវាងការប្រើប្រាស់ឈ្មោះមន្រ្តីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ឬអ្នកដទៃ ដោយមិនមានការអនុញ្ញាតពីសាមីខ្លួន ដែលនាំឱ្យប្រឈមចំពោះមុខច្បាប់។ ជាពិសេសទៀតនោះ សូមជៀសវាងការជេរប្រមាថ អសុរស ប្រើប្រាស់ពាក្យអសីលធម៌ នៅលើបណ្តេញសង្គម ដែលប៉ះពាល់ដល់កត្តិយសអ្នកដ៏ទៃ។ ប្រភព៖ Page ៖ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន

14937321_336188726761805_667088477440773347_n 14937414_336188640095147_3802906316296624065_n 14955988_336188820095129_6480752694497001548_n 14956038_336199623427382_4106881115725486630_n 14993578_336188700095141_5600637539287523858_n 15032246_336188753428469_4037513483642209073_n 15036492_336188670095144_8407340138142781664_n

var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

អាន៖  សុំច្បាប់២ថ្ងៃទៅចាក់សាបអោយគេ តែទៅបាត់រហូតមួយខែ ចុងក្រោយប្តឹងអាជ្ញាធរថាមិនបើកលុយអោយទៅវិញ

 

 

ស្ត្រីខ្មែរម្នាក់ចាញ់បោកមេខ្យល់ទៅបំរើការងារនៅ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ១២ឆ្នាំមិនអាចមកស្រុកខ្មែរវិញ!

5 ម៉ោង មុន 147 តូ សុផល

មេការយួនសង់ផ្ទះមិនទាន់រួចរាល់រត់ចោលការដ្ឋាននិងកម្មករ

1 សប្តាហ៍ មុន 143 តូ សុផល

តុលាការសម្រេចឃុំខ្លួន ប្រធានអង្គការមិត្តភាពកម្ពុជា ជប៉ុ និងជាប្រធានអង្គការខ្មែរជួយខ្មែរ ពីបទឆបោក

1 ខែ មុន 518 តូ សុផល

អ្នកលេងតុងទីនរាប់រយនាក់នឹងមកតវ៉ាមុខតុលាការក្រុងភ្នំពេញរឿងដោះស្រ្តីឆបោកប្រាក់ជាង ២៦មុឺនដុល្លារ

1 ខែ មុន 233 តូ សុផល

មិនធម្មតាចាយលុយក្រុមហ៊ុនលើស ជិត៦មុឺនដុល្លារត្រូវនគរបាលភ្នំពេញថ្មីឃាត់ខ្លួន

2 ខែ មុន 373 តូ សុផល

ឆបោកលុយ៣០០០ដុល្លារ គេចខ្លួន៤ថ្ងៃ ពីស្រុកស្នួល មកក្របួចជាប់នៅក្រុងភ្នំពេញ

2 ខែ មុន 188 តូ សុផល

ក្រុមហ៊ុន ជេម ខេម លក់ដីខ្យល់ចេញប្លង់ស្អុយ ឲ្យប្រជាពលរដ្ឋ (VIDEO)

2 ខែ មុន 47 តូ សុផល

ចាប់ខ្លួន មេតុងទីន បោកលុយ ជាង១៥០លានរៀល នៅឃុំត្រាំកក់

3 ខែ មុន 236 តូ សុផល

ឆ្លាតមែន! ហ៊ានយកកាឡៃមកបញ្ចាំ រហូតទទួលបានរង្វាន់ពីសមត្ថកិច្ចនូវកងដៃមួយគូរ!

4 ខែ មុន 586 តូ សុផល

សុំច្បាប់២ថ្ងៃទៅចាក់សាបអោយគេ តែទៅបាត់រហូតមួយខែ ចុងក្រោយប្តឹងអាជ្ញាធរថាមិនបើកលុយអោយទៅវិញ

5 ខែ មុន 179 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរស័ព្ទ: 0974444174, 017987600, 081810811 ម៉ោងធ្វើការ: ច័ន្ទ - សុក្រ ​​ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម