ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបជនចែកចាយគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបាន២នាក់និងថ្នាំ០១កញ្ចប់តូច(video)

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញបានចុះបង្ក្រាបមុខសញ្ញាអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំនុចតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ម្តុំរោងចក្រឆ្នាំង ។

 

ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានចុះបង្ក្រាបចាប់ខ្លួនបក្សពួក ជនសង្ស័យដែលជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងថ្នាំញៀនប្រភេទក្រាមពណ៌សចំនួន០១កញ្ចប់តូច រួមទាំងប្រាក់ចំនួន១២មឺុនរៀល។

តាមប្រភពព័ត៌មានបានអោយដឹងថាជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើទី១ឈ្មោះរ៉ា ហៅអាវែង ភេទប្រុស អាយុ២៨ឆ្នាំ។ទី២ឈ្មោះអាមាន់ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង០២ស្នាក់នៅផ្ទះលេខ២៥ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

 

ប្រភពដដែលបានបន្តប្រាប់អោយដឹងទៀតថានៅតំបន់ម្តំុរោងចក្រឆ្នាំងតាមបណ្តោយផ្លូវរថភ្លើងដែលស្ថិតនៅក្នុងទឹកដីខណ្ឌទួលគោកនេះគឺជាតំបន់ស្មុគស្មាញសំបូរទៅដោយក្រុមចោរលាក់ខ្លួននៅទីនោះ ជាពិសេសជាតំបន់គ្រឿងញៀនសំបូរអ្នកមកប្រើប្រាស់និងចែកចាយគ្រឿងញៀនឈរលក់ដូចទំនិញក្នុងផ្សារទាំងថ្ងៃទាំងយប់ដោយសមត្ថកិច្ចក្នុងខណ្ឌទួលគោកមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបសោះ។ មកដល់វេលាខាងលើកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញចុះមកបង្ក្រាបបានជនសង្ស័យទាំង០២នាក់ខាងលើកំពុងឈ០២នាក់ខាងលើកំពុងឈរលក់នៅចំនុចផ្លូវរថភ្លើងម្តុំរោងចក្រឆ្នាំងទើបធ្វើរការឃាត់ខ្លួនតែម្តង។

 

ក្រោយពីប្រតិបត្តិការបង្ក្រាបចប់ជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃុំខ្លួនបណ្តោះអាសន្្នដើម្បីសាកសួរចំលើយកសាងសំនំុរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖ខេងប៊ុនធឿន

Screenshot_2016-06-07-11-41-47 Screenshot_2016-06-07-11-41-34d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ